សន្តិសុខសង្គម
ឃាត់ខ្លួនគ្រូមន្តអាគមបាញ់មិនមុត និងគ្រោងបញ្ជូនទៅតុលាការ
នគរបាលខណ្ឌព្រែកព្នៅ បានឃាត់ខ្លួនគ្រូមន្តអាគម «គ្រូផេះគ្រូអង្កាម» និងកំពុងកសាងសំណុំរឿងគ្រោងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវីច្បាប់ ក្រោយបែកធ្លាយវិដេអូយកកាំភ្លើងបាញ់ខ្លួនជាច្រើនគ្រាប់ក្នុងពិធីឡើងអាស្រមកាលពីពេលកន្លងមក។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៥ មិថុនា នេះ។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា ការស្រាវជ្រាវឃាត់ខ្លួនគ្រូមន្តអាគម «គ្រូផេះគ្រូអង្កាម»នេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ តាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីបែកធ្លាយនូវសកម្មភាពគ្រូមន្ដអាគមរូបនេះប្រើប្រាស់អាវុធបាញ់ខ្លួនឯងជាច្រើនគ្រាប់។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា គ្រូមន្ដអាគមរូបនេះមានឈ្មោះ ណុប សក្កដា ហៅ គ្រូផេះគ្រូអង្កាម មានទីលំនៅភូមិត្រពាំងស្នោ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកនាំពាក្យរូបនេះបន្ថែមថា យោងតាមចម្លើយសារភាពរបស់គ្រូផេះគ្រូអង្កាម ការប្រើប្រាស់អាវុធនេះ គឺនៅពេលគាត់រើសអាវុធ និងកាបូបបានកាលពីកន្លងទៅ ហើយក៏យកមកបាញ់សាកខ្លួនឯងនៅចំពោះមុខអ្នកស្រុកអ្នកភូមិដែលបានចូលរួមក្នុងពិធីបន់ស្រន់បើកអាស្រមរបស់គាត់ក្នុងអំឡុងខែមេសា ឆ្នាំ២០២២កន្លងទៅ។ ហើយបន្ទាប់ពីបាញ់សាកខ្លួនឯករួចមក រូបគាត់ក៏បានយកអាវុធនោះទៅទម្លាក់ចោលនៅក្នុងជ្រោះមួយកន្លែងនៅខេត្តក្រចេះ។ លោក សំ វិច្ឆិកា បន្ថែមថា តាមបទបញ្ចារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ជនសង្ស័យត្រូវកសាងសំណុំរឿង និងគ្រោងបញ្ជូនទៅតុលាការពាក់ព័ន្ធការប្រើប្រាស់អាវុធខុសច្បាប់។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែមិថុនា គណនីហ្វេសប៊ុកឈ្មោះ លោកតាធំភ្នំគូលែន បានបង្ហោះវីដេអូរយៈពេលប្រមាណជិត៥នាទី ដែលធ្វើសកម្មភាពយកកាំភ្លើងខ្លីបាញ់ក្បាលពោះខ្លួនឯងបង្អួតពីមន្តអាគម ហើយត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ព្រោងព្រាត។
ក្រោយរងការរិះគន់ នៅពេលរសៀលថ្ងៃទី២៤ ខែមិថុនា គណនីហ្វេសប៊ុកភ្នំគូលែន បានចេញលិខិតសុំទោសជាសាធារណៈ ដែលអះអាងខ្លួនជាគ្រូអាគមដែលមានឈ្មោះថា គ្រូសច្ចៈវិរោន ណុប សក្កដា ហៅគ្រូផេះគ្រូអង្កាម អាយុ ៥៥ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលេខ 020930176 (01) មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិត្រពាំងស្នោរ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើទោះបីជាគ្រូមន្ដអាគមរូបនេះ ចេញមកសុំទោសជាសាធារណៈយ៉ាងណាក្ដី នៅល្ងាចថ្ងៃទី២៤ ខែមិថុនាម្សិលមិញនេះ លោកឧត្ដមសេនីយ៍ឯក លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការនគរបាលខណ្ឌព្រែកព្នៅ នាំខ្លួនគ្រូមន្ដអាគមរូបនេះមកសួរនាំផងដែរ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


