ព័ត៌មានជាតិ
ទាហានថៃឃាត់ខ្លួនជនជាតិថៃ ៣ នាក់ និងខ្មែរម្នាក់ ក្រោយលបឆ្លងអូរចេញពីកម្ពុជាចូលទឹកដីថៃ
ជនជាតិថៃ ចំនួន ៣ នាក់ រួមជាមួយជនជាតិខ្មែរម្នាក់ ជាអ្នកនាំផ្លូវឆ្លងអូរចូលទឹកដីថៃ ត្រូវបានយោធាថៃធ្វើការឃាត់ខ្លួននៅក្បែរមាត់អូរតែម្ដង ខណៈពួកគេទាំង ៤ នាក់ កំពុងជិះទូកឆ្លងអូរចេញពីកម្ពុជាចូលទឹកដីថៃ ដែលពេលនេះទឹកអូរកំពុងជន់ជោរខ្លាំង។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ត្រង់ចំណុចភូមិគោកស្បែង ឃុំថាខាម ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ដែលនៅត្រង់ចំណុចនោះប្រឈមជាមួយ ភូមិគីឡូ ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាចំណុចឈរជើងដោយកម្លាំងវីរសេនាតូច នគរបាលការពារព្រំដែនគោក លេខ ៨៩១ គ្រប់គ្រងដោយលោកវរសេនីយ៍ឯក ហាំ វណ្ណៈ។

ក្នុងចំណោមនោះ ជនជាតិថៃ ២ នាក់ បានសារភាពថា ពួកគេធ្វើការជា admin ជាមួយនឹងវេបសាយ ៨៨៨ នៅក្រុងប៉ោយប៉ែត ទទួលបានប្រាក់ខែចាប់ពី ១៨.០០០ ដល់ ២០.០០០ បាត។ នៅពេលនេះសុខចិត្តចំណាយក្នុងម្នាក់ ៥.០០០ បាត ដើម្បីឲ្យជនជាតិខ្មែរ ឈ្មោះ ឈឿង នុត ដែលជាអ្នករស់នៅក្នុងតំបន់នោះ ជូនពួកគេឆ្លងដែនត្រឡប់ចូលប្រទេសថៃវិញ។

ដោយឡែកស្ត្រីជនជាតិថៃម្នាក់ទៀត បានអះអាងថា ខ្លួនគ្រាន់តែឆ្លងមកលេងស្វាមីដែលធ្វើការសំណង់នៅក្រុងប៉ោយប៉ែត ជាជនជាតិហ្វីលីពីន ហើយពេលនេះក៏ឆ្លងដែនត្រឡប់ចូលប្រទេសថៃវិញ ដោយខ្លួនមិនមានប្រាក់កាសច្រើនទេ ទើបសុខចិត្តឲ្យទៅជនជាតិខ្មែរខាងលើ ចំនួន ៥០ បាត ដើម្បីឆ្លងអូរទៅជាមួយ តែក៏ត្រូវទាហានថៃឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្ន ជនជាតិខ្មែរ ១ នាក់ និងជនជាតិថៃ ៣ នាក់ ត្រូវបានទាហានថៃបញ្ជូនទៅឲ្យកម្លាំងជំនាញ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា