ព័ត៌មានជាតិ
ទាហានថៃឃាត់ខ្លួនជនជាតិខ្មែរ ២នាក់ ដែលនាំបារីគេចពន្ធចូលដីថៃជាង ១៥ ០០០ កញ្ចប់
ទាហានព្រំដែនថៃឃាត់ខ្លួនជនជាតិខ្មែរចំនួន ២នាក់ ដែលកំពុងលីការ៉ុង សុទ្ធសឹងជាបារី រាប់ម៉ឺនកញ្ចប់ឆ្លងដែនចូលទឹកដីថៃ ដោយគ្មានការអនុញ្ញាត។

យោងតាមការផ្សាយរបស់គេហទំព័រក្នុងប្រទេសថៃ បានឱ្យដឹងថា កម្លាំងកងទ័ពជួរមុខថៃបានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក៏បានសង្កេតឃើញមានមនុស្ស ២នាក់ កំពុងឈររេរាជាមួយនឹងការ៉ុងពណ៌ក្រហមជាច្រើនការ៉ុង។
នៅពេលនោះដែរ កម្លាំងយោធាព្រំដែនថៃ បានចុះត្រួតពិនិត្យទើបដឹងថា ក្នុងការ៉ុងទាំងនោះ សុទ្ធតែជាបារីបរទេសដែលបម្រុងនាំចូលទៅក្នុងផ្សារខៅឌីនតាមច្រកខាងក្រោយផ្សារ ទើបយោធាថៃឃាត់ខ្លួនតែម្ដង។ ពួកគេទាំង ២នាក់ មានឈ្មោះ ទី១.កៀត កាយ ភេទប្រុស អាយុ ៣៦ឆ្នាំ និង ទី២.ខាយ ឈឿន ភេទប្រុស អាយុ ២២ឆ្នាំ ជាជនជាតិខ្មែរ រួមជាមួយនឹងបារីចំនួន ១៥ ៦០០កញ្ចប់។

អ្នកទាំង២ បានសារភាពថា បារីនេះ គឺបាននាំចេញតាមច្រកប៉ុស្តិ៍គីឡូ៩ ដែលគ្រប់គ្រងដោយកម្លាំងវរៈការពារព្រំដែនគោកលេខ៨១៧ ទល់មុខនឹងច្រក៧៧ ថៃ ក្នុងឃុំក្លងហាត ស្រុកក្លងហាត ខេត្តស្រះកែវ ដែលខាងកម្ពុជា គឺច្រកនេះស្ថិតនៅចំណុចចំការចេក ត្រង់ព្រំប្រទល់ស្រុកសំពៅលូន ជាមួយនឹងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជនជាតិខ្មែរទាំង២រូប រួមនឹងវត្ថុតាង ត្រូវបានកម្លាំងយោធាថៃបញ្ជូនទៅកាន់អង្គភាពគយ និងរដ្ឋាករ ខេត្តស្រះកែវហើយដើម្បីអនុវត្តតាមផ្លូវច្បាប់៕



អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


