សន្តិសុខសង្គម
ព័ត៌មានលំអិត ពាក់ព័ន្ធករណីអគ្គិភ័យនៅខណ្ឌទួលគោក
ករណីអគ្គិភ័យឆេះនៅក្នុងមូលដ្ឋានខណ្ឌទួលគោកកាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនានេះ គឺផ្ដើមឡើងដោយសារជាងផ្សារដែកធ្លាក់កំទិចធូបផ្សារបង្កជាអគ្គិភ័យតែម្តង។

តាមរបាយការណ៍របស់សមត្ថកិច្ច ទីតាំងដែលឆេះគឺជាភោជនីយដ្ឋានឈ្មោះ ប្រេន ឌី ស្ថិតនៅផ្លូវលេខ២៦៥ កែងផ្លូវ១៩២ ក្រុម២៥ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ប្រាក់ វណ្ណឌី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាង។
របាយការបញ្ជាក់ថា ទីតាំងខាងលើធ្វើឡើងអំពីដែកប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រ គុណ ២៥ម៉ែត្រ និងសម្ភារៈក្នុងហាងត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង និងបណ្តាលឲ្យឆេះរាលដាលដល់ភោជនីយដ្ឋាន យីហោ បង ចំនួន១ទៀត ខូចខាតអស់ ៤០% ផ្ទះថ្មជាន់ទី១ ចំនួន ០២ ល្វែង ។

ក្នុងប្រតិបត្តិការ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ របស់ការិយាល័យអគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តអគ្គិភ័យអស់ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៨ រថយន្ត ស្មើនឹង១៥២ម៉ែត្រគូប៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


