សន្តិសុខសង្គម
អាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ បង្ក្រាបរថយន្តដឹកឈើមួយគ្រឿងក្រោយរត់គេចចូលផ្ទះពលរដ្ឋ
កម្លាំងកងរាជអាវុធហត្ថស្នាក់ការ ៧០៨ សហការជាមួយមន្ត្រីបរិស្ថាន បានបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង ម៉ាក់ហ្វត ពាក់ស្លាកលេខ ត្បូងឃ្មុំ 2C-7792 នៅត្រង់ចំណុច ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ប្រតិបត្តិការនេះបានធ្វើឡើងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើ បានដឹកឈើចេញពីខេត្តស្ទឹងត្រែង រួចឆ្លងចូលក្នុងទឹកដីខេត្តក្រចេះ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានដេញតាមឃាត់ ប៉ុន្តែភ្លាមៗនោះរថយន្តនោះក៏បានបើករត់គេច លុះមកដល់ចំណុចបង្ក្រាបខាងលើ សមត្ថកិច្ចក៏ប្រទះឃើញរថយន្តដែលសង្ស័យ បានបើកគេចចូលក្នុងផ្ទះប្រជាពលរដ្ឋអស់រយៈពេលជាច្រើនម៉ោង ទើបសមត្ថកិច្ចទទួលបានបទបញ្ជាពីព្រះរាជអាជ្ញា ដើម្បីចូលបង្ក្រាបឃាត់បានរថយន្តនៅក្នុងផ្ទះប្រជាពលរដ្ឋយកមកបាន។

យ៉ាងណាមិញ រថយន្តខាងលើនេះតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងស្ទើរជារៀងរាល់ថ្ងៃ រហូតដល់ពេលនេះបានជាប់អន្ទាក់របស់សមត្ថកិច្ច។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះសមត្ថកិច្ចបានរឹបអូសឈើ និងវត្ថុតាងមួយចំនួនដែលបច្ចុប្បន្នវត្ថុតាងប្រគល់ជូនជំនាញសង្តាត់រដ្ឋបាលព្រៃឈើអូរគ្រៀងរក្សាទុក៕
អត្ថបទ៖ ប្រុញ វិធិន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ