សន្តិសុខសង្គម
នគរបាលខណ្ឌចំការមន ឃាត់ក្រុមក្មេងទំនើងប្រុស-ស្រី ៣០ នាក់ ប្រមូលផ្ដុំគ្នានៅតំបន់កោះពេជ្រ
នគរបាលខណ្ឌចំការមន ណែនាំ និងត្រួតពិនិត្យ ក្រុមក្មេងដើរលេងយប់ជ្រៅ ចំនួន ៣០ នាក់ ដែលប្រមូលផ្ដុំគ្នានៅក្នុងបរិវេណកោះពេជ្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នៅចំណុចក្បែរគល់ស្ពានកោះនរា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងអធិការនគរបាលខណ្ឌចំការមន និងប៉ុស្តិ៍រដ្ឋបាលទាំង ៤ ដឹកនាំដោយ លោកវរសេនីយ៍ទោ អន សុខបុល្លា អធិការរងខណ្ឌចំការមន បានចុះល្បាតត្រួតពិនិត្យឃើញក្រុមក្មេងដែលប្រមូលម្តុំគ្នាដើរលេងយប់មិនចូលផ្ទះក្នុងបរិវេណកោះពេជ្រ និងចំណុចកំពង់ចម្លងកោះពេជ្រទៅកោះនរាចាស់ ផ្លូវបេតុង ក្រុម ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ សរុបចំនួន ៣០ នាក់ ស្រី ០៣ នាក់ និងម៉ូតូ ១៥ គ្រឿង។

ក្រោយពេលសមត្ថកិច្ចត្រួតពិនិត្យ និងអប់រំណែនាំរួច បានឲ្យក្មេងៗ ទាំងនោះ បំបែកគ្នាទៅផ្ទះរៀងៗ ខ្លួន ដើម្បីទប់ស្កាត់កុំឲ្យកើតមានបញ្ហាអំពើហិង្សាណាមួយរបស់ក្រុមក្មេងទាំងនោះ៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ