សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបង្ក្រាបទីតាំងលួចបើកល្បែងសុីសងអនឡាញនៅសង្កាត់ចោមចៅទី៣
ទីតាំងលួចបើកលេងល្បែងសុីសងតាមអនឡាញមួយកន្លែងពង្វក់ពលរដ្ឋចាស់ក្មេងឱ្យញៀននឹងល្បែង ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប ដកហូតយកសម្ភារមួយចំនួន និងឃាត់នាំស្ត្រី២នាក់ទៅធ្វើការអប់រំ។

ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមអាជ្ញាធរបានឱ្យដឹងថា បន្ទាប់ពីទទួលបាននូវសភាពការណ៍ក្នុងមូលដ្ឋានទីតាំងខាងលើលួចបើកលេងល្បែងសុីសងតាមអនឡាញ ឆ្នោតឡូតូ ជល់មាន់ ទើបនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ កម្លាំងអាជ្ញាធរខណ្ឌ ចុះទៅពិនិត្យជាក់ស្តែង ឈានដល់ការឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំង២នាក់ និងដកហូតសម្ភារមួយចំនួន។
ស្ត្រីម្ចាស់ទីតាំង២នាក់ ត្រូវបានប្រគល់ឱ្យនគរបាលនាំយកទៅធ្វើការអប់រំនៅប៉ុស្តិ៍ រីឯសម្ភារដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌ៕
អត្ថបទ៖ សុខា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


