សន្តិសុខសង្គម
ជនបរទេសម្នាក់ ឡើងលើដំបូលផ្ទះ គប់ដុំថ្ម ដុំដែក មកក្រោម បង្កការភ្ញាក់ផ្អើល
ជនជាតិបរទេសម្នាក់ បានឡើងលើដំបូលផ្ទះ រួចយកដុំថ្ម ដុំដែក គប់មកក្រោម សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៥ និង ១៥ នាទី ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចំណុចផ្ទះលេខ ២២១E3 (ជាន់ទី ០៣) ភូមិ ០៣ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី ០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីចៅសង្កាត់ផ្សារកណ្តាលទី ០១ បានឲ្យដឹងថា មានប្រជាពលរដ្ឋរាយការណ៍ថាមានបុរសបរទេសម្នាក់ ឡើងលើដំបូល រួចយកដុំថ្ម ដែក គប់ទម្លាក់ចុះមកក្រោម។ ភ្លាមៗ លោកបាន ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ រួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី ០១ កម្លាំងអធិការខណ្ឌដូនពេញ , កងរាជអាវុធហត្ថខណ្ឌដូនពេញ រួមជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានជោគជ័យ ដោយមិនមានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងកងកម្លាំងឡើយ។

ក្រោយពេលបើកប្រតិបត្តិការបង្ក្រាបរួច ជនបង្កបានប្រគល់ឲ្យទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា


-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


