សន្តិសុខសង្គម
នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នគរបាលស្នងការរាជធានី បានបង្ហាញមុខជនសង្ស័យវ័យ ១៦-១៧ឆ្នាំ ចំនួន១៣នាក់ជាសាធារណៈ នៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្ទាល់តែម្តង។ ជនសង្ស័យចំនួន ១៣នាក់ បានបង្កហិង្សាដោយចេតនាកាប់ និងវាយទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសជាច្រើននាក់និងបង្កឱ្យខូចខាតម៉ូតូជាច្រើនគ្រឿងក្នុង៤ករណីផ្សេងគ្នា។

លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានបទបញ្ជាពី ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ត្រីប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ បានបង្ហាញជនសង្ស័យចំនួន ១៣នាក់ដែលសមត្ថកិច្ចជំនាញសហការជាមួយតាមបណ្ដាខណ្ឌនានាបង្ក្រាបបានជាបន្តបន្ទាប់។
នាយការិយាល័យបានអោយដឹងទៀតថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០ និង០០ នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាប្រភេទក្មេងទំនើងចំនួន០៣ក្រុម មានគ្នាសរុបចំនួន១៣នាក់ គឺក្រុមវត្តកោះ រឺធើន (WKR) ចំនួន០៣នាក់ ក្រុមតែទឹកកក (IT) ចំនួន៩ នាក់ និងក្រុមយើងស្រឡាញ់គ្នា(YSK) ចំនួន ០១ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវ ជំពាមកៅស៊ូ និងមួកសុវត្ថិ ភាព កាប់ បាញ់ និងវាយ បណ្តាលឲ្យរងរបួស) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន ០៤ ករណី៖
ដោយ ករណីទី១ ក្រុមក្មេងទំនើងឈ្មោះ ក្រុមតែទឹកកក(IT) ជាមួយ ក្រុមក្មេងទំនើងឈ្មោះ វត្តកោះរីធើន (WKR) និងក្រុមចាក់ស្លុយ បណ្តាលឲ្យក្រុមក្មេងទំនើងឈ្មោះ ក្រុមតែទឹក កក(IT) រងរបួសចំមុខមួយគ្រាប់ជំពាម និងខូច ខាតម៉ូតូចំនួន ០១ គ្រឿង) នៅចំណុចតាមដងផ្លូវសាធារ ណៈគល់ស្ពានកោះពេជ្រ កោះនរា ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២០ និង ៣០ នាទី ។

ចំណែកករណីទី២ ក្រុមបង្កបានកាប់ជនរងគ្រោះតែមិនត្រូវ និងកាប់ម៉ូតូបណ្តាលឱ្យខូចខាតចំនួន ០២ គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧០ ផ្លូវលេខ៦៥៦ ក្រុម៣២ ភូមិ១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួល គោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នឹង ករណីទី៣ យកដាវកាប់បណ្តាលឱ្យជនរងគ្រោះរងរបួស) នៅចំណុចបរិវេណកោះពេជ្រ ទល់មុខមហោស្រពកោះពេជ្រ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ និងករណីទី៤ ក្រុមជនសង្ស័យបានយក ដាវចំនួន០២ដើម,កាំបិតប៉័ងតោចំនួន០១ដើម ព្រួតគ្នាកាប់និងវាយលើជនរងគ្រោះបណ្តាលឲ្យរងរបួស និងកាប់ម៉ូតូប ណ្តាលឲ្យរងការខូចខាតចំនួន០២គ្រឿង) នៅចំណុចក្នុងផ្ទះលក់ដូរផ្ទះលេខ២៨ ផ្លូវលេខ២៤២ ភូមិ៦ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់រំលងអាធាត្រចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ក្រោយបង្ហាញមុខ សមត្ថកិច្ចបាននាំជនសង្ស័យទាំង ១៣នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?