សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌធ្ងន់-ស្រាលរាជធានីភ្នំពេញ យកជនសង្ស័យ ៤នាក់ មកបង្ហាញមុខជាសាធារណៈពាក់ព័ន្ធករណីឃាតកម្ម
សមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បំបែកសំណុំរឿង ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០៤នាក់ យកមកបង្ហាញមុខជាសាធារណៈ។ ជាក់ស្តែងកាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៦ នគរបាលបានយកជនសង្ស័យ ជនជាតិចិន ៤នាក់ ពាក់ព័ន្ធករណីឃាតកម្ម គិតទុកជាមុន យកមកបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្ទាល់តែម្តង។

យោងតាមការបញ្ជាក់ពីនគរបាក បានអោយដឹងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០និង៣០នាទីព្រឹក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល បានធ្វើការសហការជាមួយនគរបាលខណ្ឌសែនសុខ, នគរបាលខណ្ឌដង្កោ និងនគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណី ឃាតកម្មគិតទុកជាមុន (សម្លាប់ជនរងគ្រោះយកសាកសពដាក់ក្នុងរថយន្តយកទៅប្លុងចោល) ស្ថិតនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ជនសង្ស័យចំនួន០៤នាក់ឈ្មោះ ZHOU JIAN HONG ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ ចុងភៅ ជនជាតិចិន, ឈ្មោះ ZHAO FENG QUAN ភេទប្រុស អាយុ ៣៦ ឆ្នាំមុខរបរ មិនពិតប្រាកដ ជនជាតិចិន, ឈ្មោះ HAN DE DONG ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរ ចុងភៅ ជនជាតិចិន និង ឈ្មោះ MA RONG GUI ភេទប្រុស អាយុ ៥១ឆ្នាំមុខរបរម្ចាស់កការ៉ាសរថយន្ត ជនជាតិចិន។
ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ទូរសព្ទIPHONE ចំនួន០៤គ្រឿង, រថយន្ត ចំនួន០២គ្រឿង (រថយន្តម៉ាក TOYOTA LAND CRUISER សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2AI-3068 និងរថយន្តម៉ាក TOYOTA RRIUS សេរីឆ្នាំ២០១២ ពណ៌ ស ពាក់ផ្លាកលេខ 2BH-1311 (ជារថយន្តដឹកសាកសពយកទៅប្លុងចោល), ម៉ូតូម៉ាកស្មាក ពណ៌ក្រហមខ្មៅ ពាក់ផ្លាកលេខ 1CE-0447, លិខិតឆ្លងដែន ចំនួន០២។


បច្ចុប្បន្នជនសង្ស័យខាងលើរួមវត្ថុតាង ត្រូវបានកម្លាំងការិយាល័យកសាងសំណុំបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


