សន្តិសុខសង្គម
អាជ្ញាធរខណ្ឌសែនសុខ ជួសជុលស្ថាបនាប្រព័ន្ធលូប្រអប់មួយខ្សែទំហំ២ម៉ែត្រ ដេីម្បីរំដោះទឹកនារដូវវស្សា
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញបានដាក់គ្រឿងចក្រកាត់ផ្លូវបេតុងលេខ១០១៩ (ភ្នំពេញ-ហាណូយ) ស្ថាបនាដាក់លូប្រអប់ទំហំ២ម៉ែត្រ ដើម្បីរំដោះទឹកនារដូវវស្សា តភ្ជាប់ប្រឡាយខាងកេីតផ្លូវ ស្ថិតក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ថា ការស្ថាបនាដាក់លូប្រអប់ថ្មីនេះមានទំហំ២ម៉ែត្រ ៤ជ្រុង ប្រវែង ២៨ម៉ែត្រ និងដាក់អណ្តូងរីហ្គា ផ្នែកខាងលិចផ្លូវ ដេីម្បីនាំទឹកពីតំបន់ច្រមុះជ្រូក និងមុខវត្តឃ្មួញ ដែលធ្លាប់លិចលង់នារដូវស្សា ទៅភ្ជាប់ប្រឡាយខាងកេីតផ្លូវ ស្ថិតក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា ការធ្វើឡើងនេះ ដោយមានការយកចិត្តទុកដាក់ពីសាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ។ ដោយកន្លងមកទីតាំងខាងលើនេះ តែងតែមានការលិចលង់នារដូវវស្សា ដែលបង្កផលប៉ះពាលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ជុំវិញការដ្ឋានដាក់លូប្រអប់ថ្មីនេះ គឺមានរយៈពេលប្រហែលមួយសប្តាហ៍ ក្នុងដំណេីរការកាយដាក់លូ អាជ្ញាធរក៏សូមឲ្យអ្នកធ្វេីដំណេីរ មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះការរំខានដោយការដ្ឋាន និងសូមបង្កេីតការប្រុងប្រយ័ត្នពេលបេីកបរ៕
អត្ថបទ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


