Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យបញ្ហាទឹកស្អុយហៀរចេញពីលូមកលើផ្លូវក្នុងភូមិទួលពង្រ

បានផុស

នៅ

ក្រោយមានការស្នើសុំពីប្រជាពលរដ្ឋក្នុងភូមិទួលពង្រ ពាក់ព័ន្ធបញ្ហាទឹកស្អុយហៀរចេញពីប្រព័ន្ធលូហូរលើដងផ្លូវធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សង្កាត់ និងមន្ត្រីជំនាញ បានចុះពិនិត្យដើម្បីរកដំណោះស្រាយជូនពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីពិនិត្យស្ថានភាពជាក់ស្ដែង អាជ្ញាធរបានលើកឡើងថា មន្ត្រីជំនាញនឹងរៀបចំដាក់ប្រព័ន្ធលូរំដោះទឹកចេញពីភូមិឡើងវិញ ដោយធ្វើតាមគម្រោងការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋានទៅតាមដំណាក់កាល ក្នុងនោះមានទាំងកែសម្រួលប្រព័ន្ធលូ ផ្លូវ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា បច្ចុប្បន្នផ្លូវបេតុងក្នុងភូមិទួលពង្រ ត្រូវបានទឹកស្អុយហៀរចេញពីប្រព័ន្ធលូហូរកាត់លើដងផ្លូវ ជះក្លិនស្អុយបង្កការរំខានដល់ការរស់នៅ និងប្រកបរបរផ្សេងៗរបស់ប្រជាពលរដ្ឋ។ បើតាមប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បញ្ហានេះបានកើតឡើងរយៈពេល៥ឆ្នាំមកហើយ មិនថាខែប្រាំង ឬខែវស្សានោះទេ ទឹកលូដែលហូរចេញមកជះក្លិនស្អុយស្ទើតែក្លាយជារឿងធម្មតាទៅហើយ។

ទោះបីយ៉ាងណា ប្រជាពលរដ្ឋអ្នកភូមិទួលពង្រទាំងអស់ សូមថ្លែងអំណរគុណដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលបានចុះពិនិត្យជាក់ស្ដែងដើម្បីរកដំណោះស្រាយជួនពួកគាត់ ហើយក៏សង្ឃឹមថា អាជ្ញាធរនឹងមានវិធានការដំណោះស្រាយអោយបានឆាប់ៗ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម