Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌជ្រោយចង្វារចុះពិនិត្យសម្ភារសិក្សារបស់សិស្សនៅតាមសាលារៀន ដើម្បីបង្ការទប់ស្កាត់ក្រុមក្មេងទំនើង

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យលើសម្ភាររបស់សិស្សានុសិស្ស នៅតាមសាលារៀនក្នុងមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់សកម្មភាពក្រុមក្មេងទំនើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ការចុះពិនិត្យលើសម្ភាររបស់សិស្សានុសិស្សនេះ គឺធ្វើឡើងចំនួន ៥សាលា ក្នុងមានវិទ្យាល័យ ជា សុីម ជ្រោយចង្វារ វិទ្យាល័យព្រែកលៀប វិទ្យាល័យ ប៊ុនរ៉ានីសែន កោះដាច់ សាលាអន្តរជាតិហ្វ្រេដ អាសុី ប៉ាសុីហ្វិក និងសាលាប៊ែលធី អន្តរជាតិ។

បើតាមលោកអភិបាលរង នៅពេលកន្លងទៅកម្លាំងអាជ្ញាធរមានសមត្ថកិច្ចតាមបណ្ដាប៉ុស្តិ៍មូលដ្ឋាន ក៏តែងចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាចរាចរណ៍ជាដើម តាមសាលាជាប់ជាប្រចាំ ប៉ុន្តែសិស្សានុសិស្សមួយចំនួនតូចនៅតែមិនស្ដាប់ការណែនាំរបស់មន្ត្រីអាជ្ញាធរក៏ដូចជាគណៈគ្រប់គ្រងសាលាឡើយ។ លោកក៏សំណូមពរដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាសិស្សគំរូ និងប្រជាពលរដ្ឋល្អ ក្នុងសង្គមជាតិ៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម