Connect with us

សន្តិសុខសង្គម

ក្រុមក្មេងទំនើងដេញប្រយុទ្ធគ្នា ជ្រុលកាប់លើស្ត្រីម្នាក់ រងរបួសដៃឆ្វេង

បានផុស

នៅ

ក្មេង​ទំនើង ២ ក្រុម ប្រយុទ្ធ​គ្នា ជ្រុល​កាប់​លើ​ស្ត្រី​ម្នាក់​ដែល​កំពុង​បើក​ទ្វារ​បន្ទប់​ចំ​ម្រាមដៃ​បណ្ដាល​ឲ្យ​រង​របួស ត្រូវ​បងប្អូន​នាំ​ទៅ​មន្ទីរពេទ្យ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១០ និង ៥០ នាទី​យប់ ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅ​ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ស្ថិត​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​មនុស្ស ២ ក្រុម ដេញ​កាប់​គ្នា ដោយ​មួយ​ក្រុម​ព្យាយាម​រត់ និង​មួយ​ក្រុម​ទៀត​ដេញ​កាប់។ ក្នុង​នោះ​ដែរ ដោយ​ឮ​សំឡេង ស្ត្រី​រងគ្រោះ​ដែល​កំពុង​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន​នោះ​បាន​បើកទ្វារ​មើល ក៏​ស្រាប់តែ​ឃើញ​ក្មេង​ប្រុស​ម្នាក់ អាយុ ១ ខួប កំពុងតែ​ស្រែកយំ។ ឃើញ​ដូចនេះ ស្ត្រី​រងគ្រោះ​ក៏បាន​រត់​ទៅ​បី​ក្មេង​តូច​នោះ ហើយ​រត់​ចូល​បន្ទប់​វិញ ព្រោះ​ខ្លាច​ត្រូវ​ចំ​ក្មេង។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា ខណៈ​ស្ត្រី​រងគ្រោះ​ទាញ​ទ្វារ​បន្ទប់​បិទ ក៏​ស្រាប់តែ​ត្រូវ​បុរស​ម្នាក់​ក្នុង​ចំណោម​ក្រុម​ជន​ដៃ​ដល់​កាប់​ចំ​ទ្វារ បណ្តាល​ឲ្យ​ធ្លុះ​ត្រូវ​ម្រាមដៃ​ស្ត្រី​រងគ្រោះ ដាច់ និង​រង​របួស​ចេញ​ឆ្អឹង​តែម្ដង។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ឃើញ​ដូចនេះ ក៏បាន​នាំគ្នា​ទាក់ទង​ទៅ​សមត្ថកិច្ច ដើម្បី​ចុះ​មក​បង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើ​ផង​ដែរ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​បង្ក​ចំនួន ២ នាក់ យក​ទៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ​នាំ និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម