សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមក្មេងទំនើង ៥ នាក់ ក្រោយបង្កហិង្សាបំផ្លិចបំផ្លាញម៉ូតូ
នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៥ នាក់ ដែលមានរហស្សនាមក្រុមឫស្សីកែវ(RSK) ក្រោយយកដាវកែច្នៃ និងមួកសុវត្ថិភាពដេញវាយលើជនរងគ្រោះ និងកាប់បំផ្លិចបំផ្លាញម៉ូតូខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៣ និង ១៧ នាទីទៀបភ្លឺ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នៅចំណុចផ្លូវបេតុង ក្រុម ៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ករណីហិង្សានេះជនសង្ស័យបានប្រើដាវកែច្នៃ និងមួកសុវត្ថិភាពដេញវាយជនរងគ្រោះ ព្រមទាំងកាប់បំផ្លាញម៉ូតូចំនួន ០២ គ្រឿង។ ដោយឡែកជនរងគ្រោះបានរត់គេចខ្លួនទាន់ពេល។

នគរបាលបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមក្មេងទំនើង និងកំណត់មុខសញ្ញាឃាត់បានជនសង្ស័យចំនួន ៥ នាក់ រួមមាន ៖ ទី១-ឈ្មោះ ម៉ី សីហា អាយុ ១៦ ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកម្មកររោងចក្រ។ ២-ឈ្មោះ ថុន ប៊ុនផាត អាយុ ១៧ ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលេខ ១៩ សង្កាត់ផ្សារកណ្ដាល ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរដឹកជញ្ជូន។ ៣-ឈ្មោះ បូរិន រ៉ុងនិត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកម្មកររោងចក្រ។ ទី៤-ឈ្មោះ តេង ហ្សាក់ អាយុ ១៥ ឆ្នាំ ភូមិក សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ។ ទី៥-ឈ្មោះ រ៉េន ចន អាយុ ១៥ ឆ្នាំ ភូមិក សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ។

នគរបាលបញ្ជាក់ថា កាលពីវេលាម៉ោងចំណុចកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ គុណ មករា អាយុ ១៨ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កំពុងអង្គុយលេងនៅក្រោមផ្លូវឡើងបន្ទប់ជួល ស្រាប់តែមានក្រុមជនសង្ស័យរហស្សនាមក្រុមឫស្សីកែវ(RSK) ចំនួន ០៨ នាក់ ជិះម៉ូតូ ៤ គ្រឿង ដែលធ្លាប់មានទំនាស់ជាមួយគ្នាបានយកដាវកែច្នៃ និងមួកសុវត្ថិភាព មកដេញវាយលើជនរងគ្រោះ និងកាប់បំផ្លិចបំផ្លាញម៉ូតូខូចខាតយ៉ាងដំណំ តែពុំបង្ករបួសស្នាមដល់ជនរងគ្រោះទេ ត្រូវបានជនរងគ្រោះរត់គេចយករួចខ្លួន។ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។
ប្រភពដដែលបានបន្តថា បន្ទាប់មកនៅវេលាម៉ោង ១៧ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល អធិការដ្ឋានខណ្ឌឫស្សីកែវ បានឲ្យកម្លាំងជំនាញខណ្ឌធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុទាក់ទងជនរងគ្រោះមកដាក់ពាក្យបណ្តឹង និងបើកការស្រាវជ្រាវលើករណីនេះឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅកោះពេជ្រ និងបន្តស្រាវជ្រាវសហការជាមួយអធិការនគរបាលស្រុកទ្រាំង ខេត្តតាកែវ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ បន្ថែមទៀត យកមកអធិការដ្ឋានខណ្ឌឫស្សីកែវធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តស្រាវជ្រាវបក្ខពួកសេសសល់ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


