សន្តិសុខសង្គម
ជនបរទេសមួយក្រុម ដេញឃាត់យុវជនម្នាក់ ចោទថាឆក់ទូរស័ព្ទដៃ
ជនបរទេសមួយក្រុម បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ពួកគាត់ ដែលបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកនាំខ្លួនយកទៅធ្វើការសួរនាំ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ យប់ ឈានចូលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នៅចំណុចម្ដុំមាត់ទន្លេ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីនារីម្នាក់ដែលនៅជាមួយជនបរទេសបានឲ្យដឹងថា មុនពេលកើតហេតុមានជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសបរទេសខាងលើ រួចព្យាយាមបើករត់ ស្រាប់តែពេលនោះមានគ្នាបរទេសបើកម៉ូតូដេញតាម។

នារីខាងលើបានបន្តថា ខណៈពេលដេញតាមនោះ គាត់បានមើល Maps តាមនាឡិកាដៃ រហូតតាមមកទាន់នៅផ្លូវ ១៥៤ កែង ១៩ ក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្ដាលទី ២ ក៏បានធាក់ម៉ូតូជនសង្ស័យដួល និងឃាត់ម្នាក់ ចំណែកម្នាក់ទៀតបានលើកម៉ូតូជិះគេចខ្លួនបាត់។

ចំពោះករណីនេះដែរត្រូវបានជនសង្ស័យនិយាយប្រាប់ប្រជាពលរដ្ឋ និងក្រុមជនបរទេសថា ខ្លួនមិនបានឆក់ទេ តែទោះជាយ៉ាងណា ក៏ក្រុមបរទេសខាងលើនេះនៅតែចោទលើយុវជននោះថា ពិតជាបានធ្វើសកម្មភាពឆក់គាត់មែន។

បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី ២ បានចុះមក និងនាំខ្លួនជនសង្ស័យខាងលើទៅធ្វើការសួរនាំ ដើម្បីឲ្យដឹងច្បាស់ថាករណីខាងលើនេះឆក់នៅទីណា។ ក្រោយពីយកដល់ប៉ុស្តិ៍ ទើបសមត្ថកិច្ចសួរនាំទៅបានដឹងថា ឆក់នៅម្ដុំមាត់ទន្លេ សង្កាត់ជ័យជំនះ តែក្រុមជនបរទេសតាមទាន់នៅផ្លូវ ១៥៤ កែង ១៩ សង្កាត់ផ្សារកណ្ដាលទី ២។
បច្ចុប្បន្នជនសង្ស័យ និង ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្ដាលទី ២ ដឹកយកទៅប្រគល់ឲ្យប៉ុស្តិ៍ជ័យជំនះវិញ ដើម្បីសួរនាំ និងអនុវត្តនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង