Connect with us

សន្តិសុខសង្គម

ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ

បានផុស

នៅ

ក្រោយ​ភ្លៀង​មួយ​មេ ផ្លូវ​អម​មាត់​ប្រឡាយ​លូ​ស្ទឹងមានជ័យ បាន​បាក់​ស្រុត ដោយសារ​ទឹក​ហូរ​កាត់​ខ្លាំង ហើយ​បណ្ដាល​ឲ្យ​ធ្លាក់​កង់​បី​ឥណ្ឌា ០១ គ្រឿង ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់ តែ​សំណាងល្អ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ជួយ​ស្រោចស្រង់​ឡើង​មក​វិញ​បាន។

ករណី​បាក់​ស្រុត​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០៤ និង ៣០ នាទី​រសៀល ថ្ងៃ​ទី ២៦ ខែ​មេសា ឆ្នាំ ២០២៥ នៅ​ចំណុច​ផ្លូវ​អម​មាត់​ប្រឡាយ​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​ទី ០២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ ភ្លាមៗ អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​ទី ០២ បាន​ចុះ​មក​ដល់​ទីតាំង​ខាង​លើ និង​បាន​ហ៊ុមព័ទ្ធ​ខ្សែ​ជា​បណ្ដោះអាសន្ន ព្រមទាំង​បន្ត​រាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​រង់ចាំ​ចំណាត់​ការ​ផង​ដែរ៕

អត្ថបទ ៖ ម៉េង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម