សន្តិសុខសង្គម
ស្នងការរាជធានី ប្រកាសផ្ដល់ប្រាក់លើកទឹកចិត្ត២លានរៀលដល់នគរបាលខណ្ឌណាមួយ ដែលបង្ក្រាបបានបទល្មើសឆក់មួយករណី
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសនឹងផ្ដល់ទឹកប្រាក់លើកទឹកចិត្តចំនួន២លានរៀល ដល់នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌណាមួយ ក្នុងចំណោមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បើបង្ក្រាបបានបទល្មើសឆក់បានមួយករណី។

ការប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តលើការបង្ក្រាបបទល្មើសឆក់នេះ ធ្វើឡើងនៅពេលលោកស្នងការអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការបង្ក្រាបប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៥ កាលពីថ្ងៃទី៣០ ខែមេសា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនោះ លោក ជួន ណារិន្ទ ក៏បានណែនាំដល់លោកវរសេនីយ៍ទោ ហួរ ម៉េងហួន ដែលត្រូវផ្លាស់ប្ដូរតួនាទីពីអធិការរងនគរបាលខណ្ឌទួលគោក ទៅជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចចូលរួមការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបន្តខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរថែមទៀត ជាពិសេសត្រូវបង្កើនការទប់ស្កាត់បញ្ហាក្មេងទំនើង ដែលបង្កអសន្តិសុខ ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបន្តផ្សព្វផ្សាយការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

សូមជម្រាបថា លោកវរសេនីយ៍ទោ ហួរ ម៉េងហួន ត្រូវបានប្រកាសតែងតាំងជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ជំនួសលោកវរសេនីយ៍ឯក យិន សាន ដែលត្រូវប្រកាសចូលនិវត្តន៍៕
អត្ថបទ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


