សន្តិសុខសង្គម
អាជ្ញាធរខណ្ឌច្បារអំពៅ ដាក់កម្លាំងរៀបចំសណ្តាប់ធ្នាប់ក្រោមស្ពានព្រះមុនីវង្សចាស់
បន្ទាប់ពីសារព័ត៌មានកម្ពុជាថ្មី បានផ្សព្វផ្សាយពីការដាក់តាំងរបស់របរលក់ដូរបែបអនាធិបតេយ្យនៅគល់ស្ពានព្រះមុនីវង្សចាស់រួចមក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ អាជ្ញាធរសង្កាត់ច្បារអំពៅទី២ បានដាក់កម្លាំងចុះរៀបចំសណ្ដាប់ធ្លាប់រួចហើយ ដើម្បីសោភ័ណភាព។ តែទោះយ៉ាងណា អ្នកធ្វើដំណើរឆ្លងកាត់បានសំណូមពរឲ្យអាជ្ញាធរចុះរៀបចំឲ្យជាប់ជាប្រចាំ។

លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានប្រាប់ កម្ពុជាថ្មីថា ថ្មីៗនេះលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានដាក់បទបញ្ជាឲ្យអាជ្ញាធរសង្កាត់ច្បារអំពៅទី២ ឲ្យចុះរៀបចំសណ្តាប់ធ្នាប់ក្រោមស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ទៅលើអ្នកលក់ដូរក្រោមស្ពាន និងខាងជើងស្ពានដោយពុំអនុញ្ញាតឲ្យប្រកតង់ដាក់អីវ៉ាន់លក់ដូរបែបអាណាធិបតេយ្យជាបន្តទៀតឡើយ។

លោកចៅសង្កាត់បានបន្តថា ចំពោះបញ្ហារៀបចំសណ្តាប់ធ្នាប់ទៅលើអ្នកលក់ដូរ គឺអាជ្ញាធរបានធ្វើឡើងជារៀងរាល់ថ្ងៃប៉ុន្តែបងប្អូនអាជីវករលោកពុំសូវស្តាប់ឡើយមិនខុសពីវែកចកកណ្តាលបឹងឡើយ។ ប៉ុន្តែទោះបីពួកគាត់មិនស្តាប់ក៏អាជ្ញាធរនៅបន្តធ្វើរៀបចំសណ្តាប់ធ្នាប់ដោយពុំដកដៃ ហើយបើមិនស្តាប់ គឺមានតែរឹបអូសអីវ៉ាន់យកទៅរក្សាទុកនៅសាលាខណ្ឌច្បារអំពៅជាការព្រមាន។
ចំពោះអ្នកធ្វើដំណើបានសំដែងការអរគុណដល់អាជ្ញាធរលោកខិតខំរៀបចំសណ្តាប់ធ្នាប់ក្រោមស្ពានព្រះមុនីវង្សបានល្អស្អាតដូចថ្ងៃទី១ ខែឧសភានេះខ្លាំងណាស់៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


