សន្តិសុខសង្គម
សមត្ថកិច្ចខេត្តក្រចេះបិទរូបថតជនសង្ស័យ ក្រើនរំលឹកអាជីវករលក់មាស ដូរលុយ បង្កើនការប្រុងប្រយ័ត្ន
កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចុះផ្សព្វផ្សាយណែនាំដល់ពលរដ្ឋ ជាអាជីវករ លក់មាស ដូរលុយ និងវេរលុយគ្រប់ប្រភេទ ឲ្យមានការប្រុងប្រយ័ត្នពីការលួចបន្លំគ្រប់រូបភាពពីជនខិលខូច និងផ្តល់លេខទូរសព្ទសម្រាប់ទំនាក់ទំនងបន្ទាន់មកនគរបាល។
ការចុះផ្សព្វផ្សាយណែនាំនេះ ធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាណែនាំឲ្យគ្រប់បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ យកចិត្តទុកដាក់ចំពោះករណីនេះ។



លោកវរសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរីបានឲ្យដឹងថា កម្លាំងនៃអធិការដ្ឋានស្រុកបានចុះផ្សព្វផ្សាយណែនាំដល់ពលរដ្ឋ ជាអាជីវករ លក់មាស ដូរលុយ និងវេរលុយ ឲ្យមានការប្រុងប្រយត្ន័ចំពោះមុខសញ្ញាជនសង្ស័យ និងរាយការណ៍មកសមត្ថកិច្ចភ្លាមពេលប្រទះជួប តាមរយៈប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ នគរបាលសហគមន៍ អធិការរដ្ឋាននគរបាលស្រុក ក៏ដូចជា ស្នងការដ្ឋាននគរបាលខេត្ត ជាដើម។


នៅក្នុងការចុះផ្សព្វផ្សាយនេះ សមត្ថកិច្ចបានយករូបភាពរបស់ជនសង្ស័យបង្ហាញដល់អាជីវករទាំងអស់ និងបានបិទរូបភាពនៅទីតាំង ដើម្បីឲ្យពួកគាត់បានយល់ងាយចំណាំ និងបញ្ជៀសកុំឲ្យកើតមានករណីដាក់ថ្នាំសណ្តំយកលុយ ឬទ្រព្យសម្បត្តិកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកចិត្របុរី ក៏ដូចជានៅទូទាំងខេត្តក្រចេះ។
ជាក់ស្ដែង ករណីនេះ បានកើតឡើងនៅស្រុកឆ្លូង កាលពីពេលកន្លងទៅថ្មីៗនេះ ដោយជនសង្ស័យពាក់មួកសុវត្ថិភាព ស្ពាយកាបូប និងជិៈម៉ូតូ ធ្វើសកម្មភាព បានសម្រេច៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


