សន្តិសុខសង្គម
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះធ្វើការណែនាំ លោក រេម សារ៉ុម ហៅលោកឪជ័យធន និង លោកស្រី ឆេង គន្ធី ហៅអ្នកគ្រូ ដួង កែវ ដែលតាំងខ្លួនជាអ្នកស្នងបារមី ជុំវិញការបង្ហោះវីដេអូសកម្មភាព និងរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម តាមបណ្ដាញសង្គមនានា។

ក្រុមការងារមន្ទីធម្មការរាជធានី បានធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះ និងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្តកថា ចាក់សាក់ ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។

លោក រេម សារ៉ុម ហៅលោកឪជ័យធន និង លោកស្រី ឆេង គន្ធី ហៅអ្នកគ្រូ ដួង កែវ បានធ្វើកិច្ចសន្យាយល់ព្រមលុបវិដេអូ និង រូបថតសកម្មភាព ដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម នៅលើប្រព័ន្ធបណ្ដាញសង្គមទាំងអស់។

សន្យាមិនបង្ហោះរាល់រូបភាព និងវិដេអូសកម្មភាពទាំងអស់ នៅលើប្រព័ន្ធបណ្តាញសង្គម នានា។ ជាមួយគ្នានោះ បុគ្គលទាំង២ ក៏បានអំពាវនាវដល់សិស្សគណ បងប្អូនអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គម គ្រប់ប្រភេទទាំងអស់ សូមកុំថតចម្លង ចែកចាយបន្តនូវរូបភាព និងវិដេអូចាស់ៗរបស់ពួកខ្ញុំ និង ជួយលុបវិដេអូ រូបថតសកម្មភាព ចាស់ថ្មី ទាំងអស់របស់ពួកខ្ញុំ ចេញពីបណ្តាញសង្គម ។ ក្នុងនោះផងដែរ បើបងប្អូនទាំងអស់នៅតែបន្តចែកចាយបង្ហោះរូបភាព សកម្មភាពរបស់ពួកខ្ញុំ នៅលើបណ្ដាញសង្គមតទៅទៀតនោះ យើងមិនទទួលខុសត្រូវឡើយ៕
ដោយ ៖ សំណាង








-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


