សន្តិសុខសង្គម
ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា អាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះស្ដារប្រឡាយ៦០០ម៉ែត្រ
បន្ទាប់ពីមានភ្លៀងធ្លាក់ជាបៗគ្នារយៈពេលប៉ុន្មានមកថ្ងៃនេះ ធ្វើឲ្យតំបន់មួយចំនួនមានការស្ទះនូវចរន្ដទឹក។ ដើម្បីបញ្ចៀសនៃការជន់លិចដោយជំនន់ទឹកភ្លៀង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំង និងគ្រឿងចក្រចុះស្ដារប្រឡាយមួយខ្សែប្រវែង៦០០ម៉ែត្រ នៅខាងក្រោយសាលាបឋមសិក្សា ហ៊ុនសែន ជម្ពូវ័ន រហូតទៅដល់ស្ថានីប្រេងឥន្ទនៈសមប្រាថ្នា ចម្ងាយ៦០០ម៉ែត្រ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ការយកគ្រឿងចក្រចុះស្ដារនៅពេលនេះ គឺបន្ទាប់ពីប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឲ្យតំបន់មួយចំនួនស្ទះចរន្ដទឹកហូរ ដោយសារល្បាប់ ភក់ និងស្មៅដែលនៅក្នុងប្រឡាយ។

ជាមួយគ្នានេះលោក វ៉ា សាវឿន ក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងភូមិព្រៃព្រីងខាងត្បូង២ មេត្តាវិចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវកុំបោះចោលពាសវាលពាសកាល ដែលធ្វើឲ្យសំរាមទាំងនោះធ្លាក់ ឬហេីរចូលប្រឡាយ និងមាត់លូបង្កការកកស្ទះនូវចរន្តទឹកហូរ៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


