Connect with us

សន្តិសុខសង្គម

រយៈពេល ៣ ខែចុងក្រោយឆ្នាំនេះ ខេត្តក្រចេះមានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើង​ ២០ ករណី

បានផុស

នៅ

រយៈពេល ៣ ខែចុងក្រោយក្នុងឆ្នាំ ២០២៥ នេះមានគ្រោះថ្នាក់ចរាចរ​ ២០ ករណី ខណៈស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរគ្រប់មធ្យោបាយនៅលើដងផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា។

ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោកវរសេនីយ៍ឯក តុលា រដ្ឋធានី បានឱ្យដឹងថា រយៈពេល ៣ ខែចុងក្រោយ ក្នុងឆ្នាំ២០២៥ នេះ ដោយមាន “ខែ មិនា មេសា ឧសភា” ខេត្តក្រចេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ២០ ករណី បើប្រៀបធៀបទៅនឹង ៣ ខែមុនដោយមាន “ខែធ្នូ មករា កុម្ភៈ ” គឺមានការកើនឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តក្រចេះ ដែលកើតឡើងគឺភាគច្រើនកើតទៅទៅលើម៉ូតូដោយការបើកបរប្រើប្រាស់ល្បឿន ដែលបង្កឱ្យកើតមានជាគ្រោះថ្នាក់ ដូច្នេះទើបស្នងការដ្ឋាននគរបាលខេត្ត បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ និងបង្កើតការប្រុងប្រយ័ត្នដើម្បីការពារមិនឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតមាន។

លោក ប៊ុត នឿន អធិការរដ្ឋាននគរបាលស្រុកចិត្របុរី ក៏បានឱ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុក គឺពុំសូវមានករណីបើកបរក្នុងស្ថានភាពស្រវឹងបង្កជាគ្រោះថ្នាក់ចរាចរណ៍នោះទេ ដោយកម្លាំងនៃអធិការស្រុកតែងតែដាក់គោលដៅត្រួតពិនិត្យជាតិអាកុលជាប្រចាំទៅតាមផែនការ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម