Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី៖ សន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីព្យុហយាត្រាសាមគ្គីភាព ត្រូវបានធានាសុវត្ថិភាពជូនពលរដ្ឋចូលរួម

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា កម្លាំងនគរបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីថែរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញចូលរួមក្នុងពិធីព្យុហយាត្រាសាមគ្គីភាព ដែលនឹងត្រៀមរៀបចំឡើងនៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី១៨ មិថុនា ស្អែកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្នងការ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយចាត់តាំងអនុវត្ត ផែនការការពារសន្តិសុខសណ្តាប់ធ្នាប់នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

លោក ជួន ណារិន្ទ មានប្រសាសន៍ណែនាំឲ្យមានការដឹកនាំបញ្ជាកម្លាំងឲ្យបានម៉ឺងម៉ាត់ច្បាស់លាស់ ប្រើប្រាស់គ្រប់វិធានការជំនាញ ដើម្បីការពារថែរក្សាសន្តិសុខសណ្តាប់ ធានាសុខសុវត្ថិភាព និងថែរក្សាទ្រព្យសម្បត្តិជូនអ្នកអញ្ជើញចូលរួមឲ្យបានល្អបំផុត។ ក្នុងនោះត្រូវយកចិត្តទុកដាក់លើការងារដោះស្រាយសណ្តាប់ធ្នាប់ និងការបញ្ចៀសចរាចរណ៍កុំឲ្យមានការកកស្ទះ នៅគ្រប់គោលដៅ ការប្រើប្រាស់វិធានការជំនាញទាំងសន្តិសុខ និងព្រហ្មទណ្ឌ លើការងារបង្ការទប់ស្កាត់បទល្មើសលួច ឆក់ ក្តាប់សភាពការណ៍ទូទៅឲ្យបានច្បាស់លាស់ដើម្បីដោះស្រាយសភាពការណ៍ឲ្យទាន់ពេលវេលា និងចាត់តាំងកម្លាំងអនុវត្តការងារល្បាតត្រួតពិនិត្យនៅគ្រប់គោលដៅ និងតាមអង្កេតរាល់សកម្មភាពសង្ស័យណាមួយដើម្បីបង្ការទប់ស្កាត់ និងចាត់វិធានការឲ្យមានប្រសិទ្ធភាព។

បើតាមលោក ជួន ណារិន្ទ ការរៀបចំពិធីព្យុហយាត្រាសាមគ្គីភាព (Solidarity March) គឺមានអត្តន័យជ្រាលជ្រៅបំផុតដើម្បីបង្ហាញពីបេះដូងប្រជាពលរដ្ឋខ្មែរទូទៅក្នុងការរួបរួមសាមគ្គី និងឯកភាពជាតិតែមួយដើម្បីគាំទ្រ និងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លើការងារដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ព្យុហយាត្រាសាមគ្គីភាព ដែលរៀបចំដោយ ស.ស.យ.ក. ធ្វើឡើងដើម្បីបង្ហាញការគាំទ្រនូវសុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ។ ហើយកម្មវិធីនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅមុខទីធ្លា​សាល​មហាស្រពកោះពេជ្រ រួចក្បួនព្យុហយាត្រាចេញដំណើរឆ្ពោះទៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ នាទីutes មុន

ស្នងការរាជធានី៖ សន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីព្យុហយាត្រាសាមគ្គីភាព ត្រូវបានធានាសុវត្ថិភាពជូនពលរដ្ឋចូលរួម

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​មេ​សន្តិសុខ​រុស្ស៊ី​​ទៅកាន់​ទីក្រុង​ព្យុយ៉ាងបន្ទាន់ ត្រឹម​១២ថ្ងៃ ​ចំពេល​សម្ព័ន្ធមិត្តអ៊ីរ៉ង់​រងទុក្ខ​​

ព័ត៌មានជាតិ១១ នាទីutes មុន

ពលរដ្ឋជាង៣០០០នាក់ ភៀសខ្លួនពីតំបន់ប្រឈមនៅបន្ទាត់ព្រំដែនខេត្តព្រះវិហារ ដើម្បីទៅកន្លែងសុវត្ថិភាព

កីឡា៣១ នាទីutes មុន

លោក វ៉ាត់ ចំរើន និង​លោក ខូវ ឆាយ ទទួល​បានភារកិច្ច ក្នុងសហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​លោក ត្រាំ បាន​ចាកចេញ​​ពី​​កិច្ច​ប្រជុំ​កំពូល​​G7 បន្ទាន់​ ចំពេលជម្លោះ​អ៊ីស្រាអែល​-អ៊ីរ៉ង់​​

Sokha Hotels

ព័ត៌មានពេញនិយម