សន្តិសុខសង្គម
មន្ត្រីអត្តសញ្ញាណកម្មខេត្តក្រចេះ ពន្លឿនប្រសិទ្ធភាពការងារផ្តល់សេវាដល់ពលរដ្ឋ
មន្ត្រីជំនាញអត្តសញ្ញាណកម្មនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បាននិងកំពុងបន្តសកម្មភាពពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋ។
យោងតាមការឱ្យដឹងរបស់ស្នងការរដ្ឋាននគរបាលខេត្តក្រចេះ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សកម្មភាពការងាររបស់នគរបាលការងារជំនាញអត្តសញ្ញាណកម្មនៃស្នងការដ្ឋាន និងនៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទូទាំងខេត្តក្រចេះ បាននិងកំពុងបន្តសកម្មភាព ពន្លឿនប្រសិទ្ធភាពការងារក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជា ការចុះថត និងនាំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក៏ដូចជា សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដែលបានធ្វើរួចតាមរយៈប៉ុស្តិ៍នគរបាលរដ្ឋបាល នាំយកជូនពលរដ្ឋដល់តាមខ្នងផ្ទះ។



ទន្ទឹមនឹងនោះ ប៉ុស្ដិ៍នគរបាលរដ្ឋបាលដារ ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ មិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីប្រើប្រាស់ ឬអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាព មកធ្វើអត្តសញ្ញាណប័ណ្ណ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ដែលមានរយៈពេល ចំនួន ០២ថ្ងៃ ចាប់ពីថ្ងៃទី ០៣ ដល់ ០៤ ខែកក្កដា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ។ ដោយភ្ជាប់មកជាមួយនូវឯកសារសេចក្ដីចម្លងសំបុត្រកំណើត ឬ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណេីត, សៀវភៅស្នាក់នៅ ឬ សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណហួសសុពលភាព។
ប៉ុស្ដិ៍នគរបាលរដ្ឋបាលដារ បានបញ្ជាក់ថា ការធ្វើអត្តសញ្ញាណប័ណ្ណ មិនមានការបង់ប្រាក់ទេ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


