Connect with us

សន្តិសុខសង្គម

យោធាកម្ពុជា ឃាត់ខ្លួនស្ត្រីជនជាតិថៃ៦នាក់ បន្ទាប់​ពីលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា

បានផុស

នៅ

ស្ត្រីជនជាតិថៃចំនួន៦នាក់បានលួចឆ្លងដែនចូលមកខេត្តបន្ទាយមានជ័យតាមច្រករបៀងខុសច្បាប់ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន រួចបញ្ជូនទៅប្រទេសកំណើតវិញ នៅវេលាម៉ោង ៧យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ តាមការអះអាងរបស់សមត្ថកិច្ចដែលឈរជើងនៅតាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកម៉ាឡៃបានប្រាប់ឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនជាតិថៃ៦នាក់នោះបាននិយាយប្រាប់សមត្ថកិច្ចថា ពួកក្រុមខ្លួនលួចឆ្លងដែនចូលមកខេត្តបន្ទាយមានជ័យនេះក្នុងគោលបំណង ស្វែងរកការងារធ្វេី ដោយសារពួកគេកំពុងរងទុក្ខ ព្រោះតែប្រទេសខ្លួនបានបិទច្រកព្រំដែន ជាមួយកម្ពុជា ធ្វេីឲ្យបាត់បង់ចំណូល ខ្វះការងារធ្វើ ទេីបបង្ខំចិត្តលួចឆ្លងអូរព្រំដែននៅចំនុចភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដោយខុសច្បាប់ ចូលមកខេត្តបន្ទាយមានជ័យនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីឃាត់ខ្លួន និងសួរនាំរួច កងកម្លាំងនៅឈរជើងតាមបន្ទាត់ព្រំដែនក៏បានបញ្ជូនជនជាតិថៃទាំងនោះឲ្យវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

គួរបញ្ជាក់ផងដែរថា សកម្មភាពនៃការលួចឆ្លងដែនរបស់ជនជាតិថៃ ចូលមកកម្ពុជានេះ ត្រូវបានមើលឃើញថា ប្រជាពលរដ្ឋថៃកំពុងរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលប្រទេសរបស់ខ្លួនបានបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដែលធ្វើឲ្យជនជាតិថៃប៉ះពាល់សេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃ គ្មានការងារធ្វេីបង្ខំចិត្តលួចឆ្លងដែនដោយប្រថុយប្រថានចូលមកខេត្តបន្ទាយមានជ័យ ទោះបីដឹងថា តាមច្រកព្រំដែន ជាយោធារបស់ប្រទេសខ្លួនសមត្ថកិច្ចរបស់ខ្មែរ មានការរិតបន្តឹងតាមព្រំដែនខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែបន្តលួចឆ្លងដែនដើម្បីស្វែងរកការងារធ្វើ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម