សន្តិសុខសង្គម
នគរបាលខេត្តកណ្ដាល ចាប់បញ្ជូនខ្លួនគ្រូបង្រៀនម្នាក់ ទៅតុលាការ ក្រោយបែកធ្លាយសារ បង្ខំឲ្យសិស្សស្រីថតរូបសិចស៊ី ប្ដូរយកពិន្ទុ
នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ បានចាប់បញ្ជូនខ្លួនគ្រូបង្រៀនម្នាក់ ទៅកាន់តុលាការ ក្រោយបែកធ្លាយសារបង្ខំឲ្យសិស្សស្រីថតរូបសិចស៊ី ដើម្បីប្ដូរយកពិន្ទុ។

ប្រតិបត្តិការនេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ដែលបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវ ក្រោយទទួលបានពាក្យបណ្ដឹងពីអាណាព្យាបាលសិស្សរងគ្រោះថា «មានគ្រូល្មោភកាមម្នាក់ គំរាមបង្ហោះរូបភាព»។

កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន ឈ្មោះ ហឿន រ៉ាវី ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ដែលជាគ្រូបង្រៀនថ្នាក់ទី ៩ និងទី ១០ ផ្នែកគណិតវិទ្យា មានទីលំនៅភូមិកំពង់ស្វាយ ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បញ្ជូនទៅកាន់តុលាការ។
តាមការស្រាវជ្រាវរបស់ផ្នែកជំនាញ បានបញ្ជាក់ថា លោកគ្រូ ហឿន រ៉ាវី ពិតជាបានប្រព្រឹត្តអំពើខាងលើទៅលើសិស្សឈ្មោះ ជ.ម.ន.ហ្ស មែន ហើយក៏ធ្លាប់ប្រព្រឹត្តអំពើបែបនេះដាក់សិស្សស្រីផ្សេងទៀតដែរ ហើយករណីនេះ ផ្នែកជំនាញ កំពុងបន្តស្រាវជ្រាវ។
បើតាមជនរងគ្រោះ បានឲ្យដឹងថា ជាធម្មតាខ្លួនតែងតែមានការរាយការណ៍ជូនលោកគ្រូធម្មតាតាមរយៈតេឡេក្រាម ឬ តាមឆាត ពីការរៀនសូត្ររបស់សិស្សក្នុងថ្នាក់ ព្រោះខ្លួនគឺជាប្រធានថ្នាក់។ លុះដល់ពេលប្រឡងឌីប្លូម(មធ្យមសិក្សាបឋមភូមិថ្នាក់ទី៩) រួច ខ្លួនបានឆាតសួរលោកគ្រូ ហឿន រ៉ាវី ពីលទ្ធផលប្រលង។ ពេលនោះ លោកគ្រូបានប្រាប់ខ្លួនថា ឲ្យទៅមើលនៅផ្ទះលោកគ្រូ។ បន្ទាប់មក ខ្លួន(ជនរងគ្រោះ) ក៏បានទៅដល់ផ្ទះលោកគ្រូ ឃើញបានពិន្ទុមធ្យម។



ជនរងគ្រោះ បានបន្តថា ពេលនោះ លោកគ្រូ បានប្រាប់ថា ដាក់លុយយកពិន្ទុល្អ តែខ្លួន(ជនរងគ្រោះ) មិនបានបង់លុយឡើយ ក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែលោកគ្រូបានឆាតមកតាមរយៈ Messageទៅខ្លួនឲ្យថតរូបបែបសិចស៊ី ឲ្យលោកគ្រូមើល បើចង់បានពិន្ទុល្អ។ ពេលនោះ ខ្លួន(ជនរងគ្រោះ) ក៏បានថតរូបស្លៀកពាក់រ៉ូបពណ៌ស ផ្ញើឲ្យលោកគ្រូមើល។ លោកគ្រូបានប្រាប់ថា ឲ្យស្លៀកពាក់បែបសិចស៊ីវិញ។ ពេលនោះដែរ ខ្លួន(ជនរងគ្រោះ) ថា អត់មានខោអាវហ្នឹងទេ។ ក្រោយមក ខ្លួនបានScreenshotផ្ញើទៅសួរមិត្តភ័ក្ដិពីអត្ថន័យដែលខ្លួនឆាតជាមួយលោកគ្រូចង់ដឹងថា តើមានលោកគ្រូធ្វើអញ្ចឹងដូចខ្លួនអត់? ទើបមានអាខោន ឡេង ប៊ុ.ន.ន.កញ្ញា/(Bunthon Kanha) យកទៅផុស ទើបបែកធ្លាយករណីខាងលើនេះ។
ពាក់ព័ន្ធករណីនេះ បើតាមសំណូមពររបស់សិស្សរងគ្រោះនៅលើពាក្យបណ្ដឹង បានស្នើសុំឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់។ បច្ចុប្បន្ន លោកគ្រូ ហឿន រ៉ាវី ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


