Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនក្មេងទំនើងមួយក្រុម ធ្វើសកម្មភាពបង្ហោះម៉ូតូអនាធិបតេយ្យតាមផ្លូវសាធារណៈ

បានផុស

នៅ

កម្លាំងអធិការនគរបាលស្រុកស្នួល ខេត្តក្រចេះ​បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន ៤ នាក់ ក្នុងចំណោមបក្សពួក ៦នាក់ ដែលបានធ្វើសកម្មភាពជិះបង្ហោះម៉ូតូ អាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ កាលពីពេលកន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការស្រាវជ្រាវចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើនេះ ធ្វើឡើងក្រោយពីមានការបង្ហោះវីដេអូនៅលើបញ្ដាញទំនាក់ទំនងសង្គមនូវសកម្មភាពការបើកបរអាណាធិបតេយ្យ ប្រព្រឹត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០២៥ និងដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តក្រចេះ កម្លាំងជំនាញ នៃអធិការ​ដ្ឋាននគរបាល ស្រុកស្នួលបានធ្វើការស្រាវជ្រាវបន្តបន្ទាប់រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក៍បានកំណត់ ឃាត់ខ្លួនមុខសញ្ញាក្រុមក្មេងទំនើងចំនួន ៤ នាក់ និងម៉ូតូដែលធ្វើសកម្មភាពចំនួន ២ គ្រឿង ក្នុងចំណោមបក្សពួក ៦ នាក់ ដែលបានធ្វើសកម្មភាពបើកបរអនាធិបតេយ្យតាមផ្លូវសាធារណៈ។ ចំណែក ០២ នាក់ ផ្សេងបានរត់គេចខ្លួន។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរក្រុមក្មេងទំនើងទាំង ៤ នាក់ខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៥.៣០នាទី ក្រុមបក្សពួកគេមានគ្នាចំនួន ០៦ នាក់ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូចំនួន ០៣​គ្រឿង បើកបរដោយអនាធិបតេយ្យ (បង្ហោះម៉ូតូ) តាមបណ្តោយផ្លូវជាតិលេខ៧ (ស្នូល-ក្រចេះ) ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦០-២៦១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បណ្តាលឱ្យម៉ូតូរបស់ឈ្មោះ គ.ស និងឈ្មោះ ហ.ស ដួលពេលកំពុងធ្វើសកម្មភាពជិះបង្ហោះប្រាកដមែន ។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៤នាក់ ខាងលើរួមទាំងវត្ថុតាងត្រូវឃាត់ និងធ្វើការណែនាំអបរំនៅអធិការដ្ឋាននគរបាលស្រុកស្នួល៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម