សន្តិសុខសង្គម
ពលរដ្ឋគាំទ្រការបង្ក្រាបទំនិញគេចពន្ធពីប្រទេស ថៃ និងស្នើឲ្យរឹតបន្តឹងខ្ពស់លើការនាំចូល
ប្រជាពលរដ្ឋបានសម្តែងការគាំទ្របំផុតចំពោះការបង្ក្រាបទំនិញគេចពន្ធមកពីប្រទេសថៃ និងបានស្នើរឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយរឹតបន្តឹងខ្ពស់លើការនាំចូលទំនិញដោយខុសច្បាប់ពីប្រទេសជិតខាងផងដែរ។

លោក ព្រុំ ស៉ីថា ជាប្រជាពលរដ្ឋលើកឡើងថា ការបង្ក្រាបទំនិញគេចពន្ធ ឬទំនិញខូចគុណភាពវាជាផ្នែកសំខាន់ និងជាលទ្ធផលវិជ្ជមានសម្រាប់ប្រជាជន និងសង្គមជាតិ ប៉ុន្តែកត្តាកាន់តែសំខាន់ជាងនោះ គឺការទប់ស្កាត់ឲ្យបាននូវការនាំចូល ទើបជារឿងដែលកាន់តែប្រសើរបំផុត ពិសេសទំនិញដែលនាំចូលមកពីប្រទេសថៃ ខណៈដែលកម្ពុជា និងថៃ កំពុងនៅមានបញ្ហាតានតឹងនៅឡើយលើជម្លោះព្រំដែន ហើយច្រកទ្វារអន្តរជាតិ នៃប្រទេសទាំង០២ ក៏ត្រូវបានបិទទាំងអស់ហើយដែរ។

គួររំលឹកថា ក្នុងរយៈពេល០២ថ្ងៃមកនេះ កម្លាំងអាជ្ញាធរចម្រុះមានកម្លាំងសមត្ថកិច្ចគយ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមទាំងមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ( ក.ប.ប ) បានចុះធ្វើការត្រួតពិនិត្យឃ្លាំងស្តុកទំនិញធំៗចំនួន០៣ទីតាំង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំនួន០៣ មានខណ្ឌឬស្សីកែវ ,ខណ្ឌព្រែកព្នៅ និងខណ្ឌមានជ័យ ដើម្បីធ្វើការពិនិត្យទំនិញដែលលួចនាំចូលមកពីប្រទេសថៃ។

ក្នុងរង្វង់ប្រតិបត្តិការនៃការចុះពិនិត្យទីតាំងទាំង០៣ខាងលើ កម្លាំងចម្រុះ រកឃើញថាមានទំនិញរាប់សិបតោន ភាគច្រើនជាសាច់បង្កកក្លាសេ និងប្រហិត ដែលលួចលាក់នាំចូលពីប្រទេសថៃ ដោយទំនិញខ្លះបានបង់ពន្ធ តែទំនិញខ្លះមិនមានការបង់ពន្ធចូលរដ្ឋនោះឡើយ។ ហើយចំពោះគុណភាពទំនិញ ក្រុមមន្ត្រីជំនាញ ក.ប.ប បានយកសំណាកទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីកំណត់ឲ្យច្បាស់ថា ទំនិញទាំងអស់មានសារធាតុគីមី ប៉ះពាល់ដល់សុខភាពពលរដ្ឋអ្នកប្រើប្រាស់ ឬយ៉ាងណានោះ ត្រូវរង់ចាំលទ្ធផលជាមុនសិន មុនឈានដល់ការមានវិធានការបន្តបន្ទាប់៕
អត្ថបទ៖ សុភា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


