កីឡា
ពេជ្រ សម្បត្តិ ដៃរបស់កីឡាករចិននេះល្អដែរ ធ្ងន់ វាយចូលខ្លួនភ្លាមមានអារម្មណ៍ដូចឆក់ខ្សែភ្លើង
អ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ មួយប្រកួតយប់មិញនេះធ្វើឲ្យអ្នកគាំទ្រកម្ពុជាពេញចិត្តពេញបេះដូងតែម្កងបន្ទាប់ពីយកឈ្នះពិន្ទុកីឡាករចិន ខាឡូ សូ (Carlos SU) ខណៈម្ចាស់ខ្លួនថាចិនម្នាក់នេះដៃធ្ងន់ល្អ វាយចូលប៉ុន្មានដៃដូចឆក់ខ្សែភ្លើង។

សម្បត្តិ និងដៃគូ(រូបភាពផេកលោក ពេជ្រ សុផាន់)
ថ្លែងក្នុងកិច្ចសម្ភាសក្រោយបញ្ចប់ការប្រកួតយប់មិញ ពេជ្រ សម្បត្តិ លើកឡើងថា ខ្លួនចង់វាយផ្ដាច់កីឡាករចិន ខាឡូ សូ (Carlos SU) នេះដែរ ប៉ុន្តែធ្វើមិនបាន ព្រោះខ្លួនឯងផ្ទាល់រៀងអស់ៗនៅចុងទឹកដែរ។
កូនសិស្សគ្រូឆ្នើមរូបនេះបន្ថែមទៀតថា កីឡាករចិន ខាឡូ សូ (Carlos SU) រូបនេះល្អ មានចេញកណ្ដាប់ដៃ មានទាត់ មានកែងមួយៗទៀតផង។ ដៃកីឡាករចិនរូបនេះធ្ងន់ល្អ ព្រោះវាយចូលខ្លួនពេញៗ២ដងមានអារម្មណ៍ដូចឆក់ខ្សែភ្លើងដែរ។ ប៉ុន្តែកីឡាករចិនរូបនេះរៀងបើកមុខបន្តិចទើបធ្វើឲ្យខ្លួនអាចវាយដៃចូលច្រើន។

សម្បត្តិ និងភរិយា
បញ្ជាក់ដែរថា កីឡាករ ពេជ្រ សម្បត្តិ កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះបានយកឈ្នះពិន្ទុកីឡាករចិន ខាឡូ សូ (Carlos SU) និងធ្វើឲ្យអាជ្ញាកណ្ដាលរាប់ដល់ ៨ នៅទឹកទី១ ទៀតផង។ សរុបលទ្ធផលការប្រកួតនៅឯប្រទេសចិនយប់មិញនេះគឺ ពេជ្រ សម្បត្តិ, រិទ្ធី វ៉ាន់និច ឈ្នះពិន្ទុ, ឡៅ ចិត្រា ស្មើពិន្ទុ, ពេជ្រ អាទិទេព មឿន សុខហ៊ុច អេ យ៉ានុត ចាញ់ពិន្ទុ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


