Connect with us

កីឡា

ជំនួប​មិត្តភាព​រវាង​ក្រុមបាល់ទះ​ស្នងការ ប៉ះ​ វិសាខា​ ថ្ងៃ​នេះ​មាន​ចែក​អាវ​ជូន​អ្នក​គាំទ្រ​

បានផុស

នៅ

នៅ​រសៀល​ថ្ងៃ​ទី១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នេះ​នឹង​មាន​ការ​ប្រកួត​​មិត្តភាព​ដកស្រង់​បទ​ពិសោធ​រវាង​ម្ចាស់​ផ្ទះ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាគមន៍​ភ្ញៀវ ​វិសាខា​ វេលា​ម៉ោង​ ២កន្លះ​តទៅ​នៅ​ទីតាំង​ក្លឹប​របស់​ខ្លួន​ផ្ទាល់​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្លឹប​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​គឺ​បាន​បញ្ជាក់​ថា​ នៅ​ការ​ប្រកួត​មិត្តភាព​រវាង​ក្លឹប​ទាំង​ពីរ​ឯ​រសៀល​នេះ​នឹង​មាន​ចែក​អាវ​របស់​ក្លឹប​ផ្ទាល់​រហូត​ដល់​ ១០​ឈុត​ជូន​អ្នក​គាំទ្រ​ដែល​ទៅ​ទស្សនា​ផ្ទាល់ទៀត​ផង។​

ដូច្នេះ​សម្រាប់​អ្នក​គាំទ្រ​ទៅ​ផ្ទាល់​បាន​ទស្សនា​កម្សាន្ត​សប្បាយ​ហើយ​នោះ​ក៏​មាន​ឱកាស​ទទួល​បាន​អាវ​របស់​ក្លឹប​ជា​អនុស្សាវរីយ៍បន្ថែម​ទៀត​។​ សូម​ចូលរួម​ទស្សនា​ និង​លើក​ទឹក​ចិត្ត​ក្រុម​បាល់ទះ​ទាំង​ពីរ​ក្នុង​ជំនួប​មិត្តភាព​ដកស្រង់​បទ​ពិសោធ​នេះ​ទាំង​អស់​គ្នា​៕​

ក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម