កីឡា
ក្លិប Barcelona បានដាក់លក្ខខណ្ឌលើជីវិតឯកជន Yamal រួមទាំងរូបភាពស្រីស្នេហ៍
ថ្នាក់ដឹកនាំក្លិបអ្នកមានបុណ្យ FC Barcelona បានជួបប្រជុំជាមួយភ្នាក់ងាររបស់កីឡាករ Lamine Yamal លោក Jorge Mendes ដើម្បីកំណត់លក្ខខណ្ឌមួយចំនួនអំពីជីវិតឯកជនរបស់ខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំសញ្ជាតិ អេស្ប៉ាញ រូបនេះ ក្រោយចាញ់ក្នុងការប្រកួត Clasico ទល់នឹងក្រុម Real Madrid។

កាលពីថ្ងៃ អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ កន្លងទៅ ក្រុម Barcelona បានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid នៅកីឡដ្ឋាន Santiago Bernabeu ក្នុងលទ្ធផល ២ ទល់នឹង ១ ដែលជាការប្រកួតសប្តាហ៍ទី ១០ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។
ចំពោះការប្រកួតនោះ ខ្សែប្រយុទ្ធស្លាបម្ចាស់អាវលេខ ១០ Lamine Yamal ធ្វើពុំសូវបានល្អនោះទេ ដោយរូបគេមិនបានស៊ុតចូល ឬបញ្ជូន (assist) សូម្បីមួយគ្រាប់។ ម្យ៉ាងទៀត បន្ទាប់ពីបញ្ចប់ការប្រកួត រូបគេថែមទាំងបានប៉ះទង្គិចពាក្យសម្តី រហូតមានភាពចម្រូងចម្រាស់នៅលើទីលានជាមួយកីឡាករ Real Madrid មួយចំនួនថែមទៀត។

យោងតាមសារព័ត៌មាន អេស្ប៉ាញ Mundo Deportivo និង Sport បានឱ្យដឹងថា ក្លិប Barcelona បានជួបប្រជុំជាមួយលោក Jorge Mendes ដោយដាក់លក្ខខណ្ឌសំខាន់ ៣ ចំណុចលើជីវិតឯកជនរបស់ Yamal ដើម្បីការពារអាជីពរបស់គេឱ្យបានល្អ។
ទី១. ចាប់ពីពេលនេះតទៅ ក្លិបនឹងដាក់កម្រិតលើការបង្ហោះរូបនៅលើបណ្តាញសង្គមលក្ខណៈឯកជនរបស់ Yamal (ជាពិសេសការបង្ហាញខ្លួនជាមួយដៃគូស្នេហា Nikki Nicole)។ ទី២. ការសម្ភាសរបស់ Yamal ត្រូវមានដែនកំណត់ ដោយការសម្ភាសនីមួយៗ ត្រូវមានការពិនិត្យ និងយល់ព្រមពីលោក Jorge Mendes ជាមុនសិន។ ទី៣. បង្កើនការព្យាបាលតាមបែបធម្មជាតិ និងការហាត់ប្រាណនៅកន្លែងហាត់ប្រាណ ក្នុងអំឡុងវិស្សមកាលរបស់ Yamal ដើម្បីព្យាបាលរបួសចាស់របស់គេឱ្យជាសះស្បើយ ១០០% ស្របពេលរបួសត្រកៀករបស់គេនៅតែមានការឈឺចាប់៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ BGNES NEWS
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


