កីឡា
រថយន្ត Hilux នេះហើយដែលក្រុម VKH នឹងយកទៅប្រកួត OFF ROAD នៅប្រទេសឡាវ
តំណាងក្រុម VKH Racing Team នឹងយករថយន្ត Toyota Hilux 1993 ទៅចូលរួមការប្រកួតប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (OFF ROAD) នៅឯប្រទេសឡាវ ចាប់ពីថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក វង្ស គឹមហួត
លោក វង្ស គឹមហួត តំណាងក្រុម VKH Racing Team និងជាអ្នកបើកបរប្រកួតផងនោះ (Driver) ថាក្រុមរបស់លោកនឹងយករថយន្ត Toyota Hilux 1993 ដែលធ្លាប់ឆ្លងកាត់ការប្រកួត ៤លើករួចហើយនេះទៅប្រកួតនៅឯប្រទេសឡាវជាថ្មីទៀត។

លោក វង្ស គឹមហួត និងដៃគូ
កីឡាករជើងចាស់រូបនេះបន្ថែមទៀតថា នៅពេលនេះក្រុមការងារកំពុងពិនិត្យជួសជុលដូចជាប្រព័ន្ធភ្លើងឌីណាម៉ូសាកអាគុយដើម្បីប្រើប្រាស់ត្រើយ ពិនិត្យម៉ាស៊ីនត្រង់ចំណុចទុយោខ្យល់ ទាក់បូ ប្ដូរសំបកកង់ និងចំណុចតិចតួចមួយចំនួនទៀត។ ការជួសជុល និងបំពាក់គ្រឿងផ្សេងៗនេះនឹងបញ្ចប់ឆាប់ៗដើម្បីបើកបរសាកល្បងមុនការចេញដំណើរទៅទីលានប្រកួតនៅឯឡាវ។

រថយន្តដែលត្រូវយកទៅប្រកួត
បញ្ជាក់ដែរថា ក្រុមកីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ (OFF ROAD) របស់កម្ពុជាចំនួន ៣ឡាន ឬ៣ក្រុមនឹងទៅចូលរួមការប្រកួតអន្តរជាតិ Gold Sepon OFF Road challenge នៅឯប្រទេសឡាវ ចាប់ពីថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រុមតំណាងកម្ពុជាទាំង ៣រួមមាន ក្រុម Siamprototype, ក្រុម VKH Racing Team, ក្រុម Phnom Tbaeng Resort៕





រថយន្តដែលត្រូវយកទៅប្រកួត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


