Connect with us

កីឡា

ការ​ប្រកួត​កីឡា​វាយកូនហ្គោល ជើង​ឯកវឌ្ឍនៈ​ឡេជិន មាន​ប្រាក់​រង្វាន់​សរុបជាង កន្លះ​លាន​​ដុល្លារ

បានផុស

នៅ

​ព្រឹត្តិការណ៍​ប្រកួតកីឡា​វាយកូន​ហ្គោល​អន្តរជាតិ«ជើង​ឯក​វឌ្ឍនៈឡេជិន»​ដែល​ប្រជុំ​ដោយ​​វីរបុរស​​កីឡាករ​វាយ​កូន​ហ្គោល លំដាប់​ពិភព​លោក​ឆ្នើម​ៗ​​លើក​ដំបូង​​នៅ​ប្រទេស​កម្ពុជាមាន​ប្រាក់​រង្វាន់​សរុប​រហូត​ដល់ ៥៥​ម៉ឺន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើង​ឯកវឌ្ឍនៈឡេជិន​ នឹង​រៀបចំ​នៅ​លើ​ទី​លានកីឡា​វាយកូន​ហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត ដោយមាន​ការ​ចូល​រួម​ប្រកួត​ពី​​​​កីឡា​វាយ​កូន​ហ្គោល​ល្បីៗមាន​ដូច​ជា​លោក Michael Campbell ម្ចាស់​ជើង​ឯក U.S Open ឆ្នាំ ២០០៥។ លោក David Fichardt ជា​ម្ចាស់​ជើង​ឯកទ្វីប​អឺរ៉ុប European Tour ៥សម័យ​កាល។ លោក Phillip Price ជាម្ចាស់​ជើង​ឯក Legends Tour ៣​សម័យ​កាល និង​ម្ចាស់​ជើង​ឯក Order of Merit។ លោក Hend ជា​ម្ចាស់​ជើង​ឯក DP World Tour ៣សម័យ​កាល​ជា​ដើម។

លោក James Durkin តំណាង វឌ្ឍនៈ ហ្គោល រីហ្សត បាន​បង្ហាញ​នៅ​ក្នុង​បទ​បង្ហាញ​ដល់​អ្នកសារព័ត៌មាន​កាល​ពីថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ ២០២៥ ​ថា ព្រឹត្តិការណ៍​នេះ​គ្រោង​ចំណាយ​ថវិកា​អស់​ប្រមាណ​ជាង ១លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ប្រាក់​រង្វាន់​សរុប ៥៥​ម៉ឺន​ដុល្លារ​អាមេរិក ដែល​នឹង​ផ្តល់​ជូន​ជ័យលាភី​ទៅ​តាម​ចំណាត់​ថ្នាក់។

លោក​បន្ថែម​ថា ព្រឹត្តិការណ៍​កីឡា​វាយ​កូន​ហ្គោល​អន្តរជាតិ​ដ៏​ធំ​លើក​ដំបូង​នេះ​មិន​ត្រឹម​តែផ្សព្វផ្សាយ​​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ផ្សាយ​ទៅ​កាន់​ទ្វីប​អាស៊ី អឺរ៉ុប សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ដើម្បី​ឲ្យ​ឃើញ​ពី​សក្តានុពល​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ធំ​ៗ​នៅ​លើ​ពិភព​លោក​ដូច​ជា​​ជា ​Sky Sports, GOLF, CANEL+, VIASAT SPORT និង Super Sport ជា​ដើម។

នៅ​ក្នុង​ចំណោម​វីរបុរស​កីឡាករ​វាយកូន​ហ្គោល​ដ៏​ល្បី​ៗ​ដែល​នឹង​ចូល​រួម​ មាន​លោក លោក Michael Campbell ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់ U.S Open ​ជា​ពាន​រង្វាន់​កីឡា​វាយកូន​ហ្គោល​ធំ​បំផុត​នៅ​ក្នុង​ពិភព​លោក។

កាល​ពី​ឆ្នាំ ២០០៥​ ព្រឹត្តិការណ៍​ប្រកួត U.S Open មាន​កីឡាករ​ចំនួន ១៥៦​នាក់​មក​ពី​ទូទាំង​ពិភព​លោក ហើយ​មាន​ការ​ប្រកួត​​៤ជុំ​។ នៅ​ជុំ​ចុង​ក្រោយ​មាន​កីឡាករ​តែ​១០​នាក់​ប៉ុណ្ណោះ ហើយលោក Michael Campbell  ធ្វើ​បាន​ល្អ​បំផុត​យក​ឈ្នះ​លើ​កំពូល​កីឡាករ​វាយកូនហ្គោល​លេខ​ ១ ​លើលោក​​គឺកីឡាករ Tiger Woods ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​ក្នុង​ព្រឹត្តិការណ៍​បំផុត​សម្រាប់​អាជីព​របស់​លោក​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ១.១៧០.០០០​ដុល្លារ​អាមេរិក ហើយ​លោក Tiger Woods ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២។

ឥឡូវ​នេះបុរស​សញ្ជាតិនូវែលហ្សេឡង់-អូស្ត្រាលី នឹង​មក​ចូល​រួម​ប្រកួត​កីឡា​វាយកូន​ហ្គោលអន្តរជាតិ«ជើង​ឯក​វឌ្ឍនៈឡេជិន» ចាប់​ពី​ថ្ងៃទី​១៧ ដល់​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅរាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម