កីឡា
ប្រធាន NOCC បញ្ជាក់ថា ការដកខ្លួនរបស់កម្ពុជា ពីស៊ីហ្គេម នៅថៃ ស្របតាមធម្មនុញ្ញអូឡាំពិក
ការដកខ្លួនរបស់កម្ពុជាចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ ២០២៥ នៅប្រទេសថៃ ស្របតាមគោលការណ៍កីឡាអូឡាំពិក កីឡាអូឡាំពិកអាស៊ី និងកីឡាអាស៊ីគ្នេយ៍ ដែលគ្មានស្ថាប័នកីឡាណារិះគន់ ឬចោទប្រកាន់មកលើកម្ពុជាដោយហេតុផលណាឡើយ។
លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអរគុណដល់មហាជនដែលបានគាំទ្រដល់ការសម្រេចចិត្តដកខ្លួនរបស់ប្រតិភូ និងអត្តពលិកកម្ពុជា ទាំងអស់ចេញពី ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាសមាជិកមួយនៃ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្នុងចំណោមសមាជិកទាំង ១១ ប្រទេស។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើសកម្មភាពដើម្បីចលនាអូឡាំពិក ដោយមានកិច្ចសហការ ជាមួយសហព័ន្ធកីឡាជាតិ និង ក្រសួងអប់រំ យុវជន និង កីឡា ប៉ុន្តែត្រូវស្ថិតក្រោមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ពីព្រោះ NOCC ជាគណៈកម្មាធិការមួយរបស់ជាតិ។
លោក ថោង ខុន បានរៀបរាប់ថា កីឡាស៊ីហ្គេមជាបុព្វសិទ្ធរបស់ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ មិនមែនជាបុព្វសិទ្ធរបស់ម្ចាស់ផ្ទះនោះទេ ប៉ុន្តែក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ត្រូវសហការសុំការគាំទ្រពីម្ចាស់ផ្ទះក្នុងការរៀបចំ ពិធីបើក-បិទ បដិសណ្ឋារកិច្ច ស្នាក់នៅ អាហារ ដឹកជញ្ជូន សន្តិសុខសុវត្ថិភាពជូនដល់ ប្រតិភូ និង អត្តពលិក ដោយភាពស្មើៗគ្នាមិនរើសអើងប្រទេសតូច ឬ ធំ ឬ ជាតិសាសន៍នោះឡើយ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន បានបំពេញតួនាទី និងភារកិច្ចដ៏ល្អប្រពៃណាស់ ក្នុងការគាំទ្រដល់ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងចលនាកីឡាអូឡាំពិក ក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាសមាជិកអាស៊ាន ក្នុងការរៀបចំ កីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
លោកបានបន្តថា ការទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ទោះបីក្នុងចំនួនតិចក៏ដោយ ក៏ជាការបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍រួចទៅហើយ។ ពិសេសការចូលរួមប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងការចូលរួមក្នុងពិធី បង្ហូតទង់ជាតិរបស់ប្រទេសជាសមាជិក ហើយក៏បានចូលរួមក្នុងពីធីបើកព្រឹត្តិការណ៍នេះហើយដែរ។ ដូច្នេះក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក្តី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងស្ថាប័នកីឡាអូឡាំពិកដទៃទៀតក្តី ក៏មិនអាចរិះគន់ ឬចោទប្រកាន់លើការសម្រេចចិត្តក្នុងការដកប្រតិភូ និង អត្តពលិក មកវិញរបស់កម្ពុជានោះទេ ព្រោះកាតព្វកិច្ចយើងបានបំពេញរួចរាល់ហើយ។

ដូច្នេះការសម្រេចចិត្តដកខ្លួនរបស់ប្រតិភូ និងអត្តពលិកកម្ពុជានាពេលនេះ គឺស្របទៅនឹងគោលនយោបាយ ការការពារអត្តពលិករបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC Athlete Safeguarding Policy) ដែលធានាការពារសុវត្ថិភាព អត្តពលិក ទាំងផ្នែករាងកាយ អារម្មណ៍ និងផ្លូវចិត្តក្នុងការចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានធ្វើពហិការពីការចូលរួមប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ SEAP Games (បច្ចុប្បន្នប្តូរមកជា SEA Games វិញ) លើកទី១ ឆ្នាំ១៩៥៩ នៅក្រុងបាងកក ប្រទេសថៃផងដែរ ក្រោមមូលហេតុ ការព្រួយបារម្មពីសុវត្ថិភាពរបស់ ប្រតិភូកីឡាកម្ពុជា ដោយសារបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ លើការទាមទារប្រាសាទព្រះវិហារ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


