Connect with us

កីឡា

Chelsea រកឃើញបេក្ខភាពគ្រូបង្វឹកថ្មីភ្លាមៗ ក្រោយបណ្តេញលោក Maresca ពីតំណែង

បានផុស

នៅ

ក្លិបតោខៀវ Chelsea រកឃើញបេក្ខភាពគ្រូបង្វឹកថ្មី ដើម្បីជំនួសតំណែងលោក Enzo Maresca ហើយ បន្ទាប់ពីក្លិបបានប្រកាសផ្តាច់កិច្ចសន្យារបស់គ្រូបង្វឹកសញ្ជាតិ អ៉ីតាលី កាលពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៦ ។

លោក Enzo Maresca
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប Chelsea បានប្រកាសបញ្ចប់តំណែងលោក Enzo Maresca ជាផ្លូវការ បន្ទាប់គ្រូបង្វឹករូបនេះដឹកនាំក្រុមមានមូលដ្ឋាននៅទីក្រុង ឡុងដ៍ បានរយៈពេល ១៨ ខែ។ ការមកដល់របស់លោក Maresca នៅរដូវកាលដំបូង គឺពិតជាជោគជ័យមែនទែន ដោយលោកបានជួយឱ្យ Chelsea ទទួលបានកៅអីលេងពាន Champions League, ឈ្នះពាន UEFA Conference League និង FIFA Club World Cup។

ទោះបីជាយ៉ាងណា នៅរដូវកាល ២០២៥-២០២៦ លោកដឹកនាំ Chelsea ក្នុងពាន Premier League មិនសូវបានល្អនោះទេ ដោយនៅខែ ធ្នូ កន្លងទៅ​នេះ ក្រុម Chelsea ទើបតែឈ្នះមួយប្រកួតគត់។ បច្ចុប្បន្ន ក្រុម​កំពុងឃ្លាតឆ្ងាយពីឱកាសប្រជែងពានលីគ ក្រោយពួកគេធ្លាក់មកឈរលេខរៀងទី ៥ និងកំពុងតាមពីក្រោយក្រុមកំពូលតារាង Arsenal ដល់ទៅ ១៥ ពិន្ទុ។ ជាមួយគ្នានេះ ការបែកបាក់ទំនាក់ទំនងផ្ទៃក្នុងរវាងលោក Maresca និងថ្នាក់លើក្លិប Chelsea ក៏ត្រូវបានគេដឹង ថា ជាហេតុផលធំ ដែលធ្វើឱ្យលោក និងក្លិបឈានដល់ផ្លូវបំបែកផងដែរ។

លោក Enzo Maresca

យោងតាមអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Chelsea ពេលនេះបានរកឃើញបេក្ខភាពថ្មី ដើម្បីជំនួសតំណែងលោក Maresca ហើយ នោះគឺគ្រូបង្វឹករបស់ក្រុម RC Strasbourg Alsace លោក Liam Rosenior។

ប្រភពដដែលបានឱ្យដឹងថា លោក Liam Rosenior កំពុងឈរនៅលើគេក្នុងជម្រើសរបស់ក្លិប ដើម្បីក្លាយជា អ្នកចាត់ការថ្មីរបស់ Chelsea។ ការពិភាក្សាដំបូងបានកើតឡើងនៅក្នុងក្លិបរួចហើយ ដោយលោក Rosenior ត្រូវបានមើលឃើញថា ជាបេក្ខជនសំខាន់បំផុត ក្នុងការចូលមកជំនួស Enzo Maresca ក្នុងតួនាទីគ្រូជាបង្វឹក។ ទោះបីជាលោក Rosenior កំពុងជាប់កិច្ចសន្យារបស់ក្លិប RC Strasbourg ក៏ដោយ ក៏ភាគរយដែលលោកអាចមក Chelsea ស្ថិតក្នុងកម្រិតខ្ពស់ផងដែរ ព្រោះក្លិបទាំង ២ មានម្ចាស់ក្លិបតែមួយ៕

លោក Liam Rosenior

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម