កីឡា
ខ្សែប្រយុទ្ធ Man United ម្នាក់ ជិតសម្រេចកិច្ចព្រមព្រៀងផ្លាស់ទៅ Chelsea ជាផ្លូវការ
ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Alejandro Garnacho កាន់តែខិតជិតក្នុងការផ្លាស់ទៅចូលរួមជាមួយក្រុមតោខៀវ Chelsea នៅរដូវក្តៅនេះ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Chelsea កំពុងកៀកក្នុងការចុះកិច្ចសន្យាយកបានខ្សែប្រយុទ្ធស្លាបសញ្ជាតិ អាហ្សង់ទីន Garnacho នៅរដូវក្តៅនេះជាផ្លូវការ។
ប្រភពដដែលបានបន្ថែមថា ភាគីក្លិបទាំង ២ បានព្រមគ្នាចំពោះការផ្ទេរនេះក្នុងតម្លៃ ៥៤ លានដុល្លារអាមេរិក។ ដោយឡែកខាងភាគីកីឡាករវិញ ក៏ពេញចិត្តសម្រាប់ការផ្ទេរមួយនេះផងដែរ ដោយកន្លងមក ខ្សែប្រយុទ្ធស្លាបវ័យ ២១ ឆ្នាំ មានឆន្ទៈចង់ចូលរួមជាមួយក្រុម ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍តែមួយគត់។

គួរឱ្យដឹងថា Garnacho ជាកីឡាករម្នាក់ ដែលត្រូវបានបណ្តុះដោយក្រុមថ្នាលរបស់ Man United តែម្តង។ រូបគេត្រូវបានគេចាត់ទុកជាកីឡាករ ដែលមានទេពកោសល្យម្នាក់របស់ក្រុមបិសាចក្រហម ប៉ុន្តែដោយសារបញ្ហារកាំរកូសមិនចុះសម្រុងជាមួយគ្រូបង្វឹកលោក Ruben Amorim នាមួយរយៈចុងក្រោយនេះ បូកផ្សំក្លិបកំពុងមានបញ្ហាហិរញ្ញវត្ថុផងនោះ ក៏បានធ្វើរូបគេស្ថិតក្នុងបញ្ជីលក់ចេញរបស់ក្លិបនៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


