កីឡា
ក្លិប ៥ ប្រចាំ លីគកំពូលអង់គ្លេស ចាយលុយច្រើនបំផុតត្រៀមខ្លួនរដូវកាលនេះ
ការដោះដូរកីឡាករក្នុងលីគកំពូល អង់គ្លេស Premier League កំពុងតែមមាញឹកខ្លាំង មុនទីផ្សារដោះដូរកីឡាកររដូវក្តៅបិទនៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៥។

គិតត្រឹមថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥ ក្លិបហង្សក្រហម Liverpool បានឈរនៅលើគេ ជាក្លិបដែលចាយលុយច្រើនបំផុត ក្នុងការទិញចូលកីឡាករថ្មីចូល។ បន្ទាប់មក Chelsea ឈរលេខ ២, Arsenal ឈរលេខ ៣, Manchester United ឈរលេខ ៤ និង Manchester City ឈរនៅលេខ ៥។

ខាងក្រោម គឺជាទិន្នន័យលំអិត ដែលដកស្រង់ចេញពី Transfer Market អំពីក្លិបទាំង ៥ ក្នុងក្របខណ្ឌ Premier League បានចំណាយច្រើនជាងគេបំផុត ក្នុងការទិញកីឡាករថ្មីនៅរដូវក្តៅនេះ៖
- Liverpool ចាយលុយសរុបអស់ ចំនួន ៣៥៨.៩ លានដុល្លារអាមេរិក
- Chelsea ចាយលុយសរុបអស់ ចំនួន ២៨២.៨៧ លានដុល្លារអាមេរិក
- Arsenal ចាយលុយសរុបអស់ ចំនួន ២៥៨.៨៥ លានដុល្លារអាមេរិក
- Man United ចាយលុយសរុបអស់ ចំនួន ១៧៦.១ លានដុល្លារអាមេរិក
- Manchester City ចាយលុយសរុបអស់ ចំនួន ១៦៨ លានដុល្លារអាមេរិក៕
អត្ថបទ៖ សេម កុសល
ប្រភព៖ Transfer Market
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


