Connect with us

កីឡា

ឈ្នះពាន UECLយប់មិញ Chelsea បានបំបែកកំណត់ត្រាធំមួយ ដែលគ្មានក្លិបណាធ្លាប់ធ្វើបាន

បានផុស

នៅ

ក្លិប​តោខៀវ Chelsea បានបំបែកកំណត់ត្រាក្លាយជាក្រុមដំបូងគេ ដែលឈ្នះពានទាំង ៣ របស់ អឺរ៉ុប បន្ទាប់ពីឈ្នះពានរង្វាន់ UEFA Conference League ជាលើកដំបូង នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៥ នេះ។

ក្រុម Chelsea
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមតោខៀវ Chelsea ដែលស្ថិតក្រោមការដឹកនាំរបស់លោក Enzo Maresca បានក្លាយជាម្ចាស់ពាន Conference League ជាផ្លូវការហើយ ក្រោយយកឈ្នះលើក្រុម Real Betis ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ ដោយលទ្ធផល ៤ ទល់នឹង ១។

ក្នុងនោះក្រុម Real Betis ជាអ្នករកបានគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Abde Ezzalzouli នៅនាទីទី ៩។ លុះឈានចូលវគ្គទី ២ Chelsea បានរកគ្រាប់បាល់វាយបក ៤ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Enzo Fernandez នៅនាទីទី ៦៥, Nicolas Jackson នៅនាទីទី ៧០, Jadon Sancho នៅនាទីទី ៨៣ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Moises Caicedo នៅនាទីទី ៩០+១។

ក្រុម Chelsea

ជុំវិញការឈ្នះពាន Conference League នេះ បានធ្វើឱ្យ Chelsea ក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលអាចឈ្នះពាន អឺរ៉ុប បានគ្រប់ទាំង ៣ តែម្តង ពោលគឺពាន Champions League, Europa League និង Conference League។

គួរបញ្ជាក់ថា Chelsea ធ្លាប់ឈ្នះពាន Champions League បានចំនួន ២ ដង, ពាន Europa League បាន ២ ដង និងពាន Conference League បាន ១ ដង៕

ក្រុម Chelsea

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម