កីឡា
ព្រឹត្តិការណ៍រត់ប្រណាំង Ultra Trail Angkor 2026 រៀបចំឡើងក្នុងគោលបំណងសំខាន់ពីរ
ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ ឬហៅថា Ultra Trail Angkor 2026 ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ខែមករា នេះរៀបចំឡើងក្នុងគោលបំណងសំខាន់ពីរគឺលើកកម្ពស់វិស័យទេសចរណ៍ និងជួយដល់ការងាផ្នែកមនុស្សធម៌។

ទិដ្ឋភាពរត់ប្រណាំងកន្លងទៅ
លោក វ៉ាត់ ចំរើន អគ្កលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងដែលផ្សារភ្ជាប់ជាមួយធម្មជាតិ ឬហៅថា Ultra Trail Angkor នេះរៀបចំឡើងជាលើកទី៩ ហើយគិតមកដល់ឆ្នាំ ២០២៦ នេះ។

ទិដ្ឋភាពរត់ប្រណាំងកន្លងទៅ
គោលបំណងធំនៃការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយនេះមាន ២គឺ ទី១ ចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តសៀមរាបពិសេសតំបន់អង្គរនេះតែម្ដងឲ្យមានការផ្សព្វផ្សាយកាន់តែច្រើនថែមទៀត និងអាចទទួលបានភ្ញៀវទេសចរណ៍មកលេងកម្ពុជាកាន់តែច្រើន។ ទី២ ជួយដល់ការងារផ្នែកមនុស្សធម៌ផ្សេងៗ។ ថវិកាដែលបានពីការចូលរួមរត់ចម្ងាយនេះគឺនឹងយកទៅជួសជុលសាលារៀន សាងសង់អណ្ដូងទឹក ឧបត្ថម្ភជាសម្ភារសិក្សាដល់ក្មេងងៗពិសេសនៅស្រុកពួក ខេត្តសៀមរាបនេះតែម្ដង។


រូបភាពលើផេក Ultra Trail Angkor
បញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra Trail Angkor 2026 នេះនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ ការប្រកួតធ្វើឡើងនៅឯខេត្តសៀមរាប ដោយមាន 8 វិញ្ញាសាគឺ រត់ចម្ងាយ 8km, 18km, 32km, Marathon 42 km, 64 km, 100 km, 18 km Nordic walking, 18 km Walk and Hike។ អ្នកចង់ចុះឈ្មោះចូលរួមអាចទំនាក់ទំនងទៅកាន់អ្នករៀបចំកម្មវិធី [email protected] ឬ www.ultratrail-angkor.com៕



ទិដ្ឋភាពរត់ប្រណាំងកន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


