Connect with us

កីឡា

លោក​ Mendy អ្នក​ផលិត​វីដេអូ​អំពី​កីឡា​រត់​ប្រណាំង​ចែក​រំលែក​ពី​គុណ​ប្រយោជន៍​នៃ​កីឡា​មួយ​នេះ​

បានផុស

នៅ

លោក​ មេន​ ឌី​ ដែល​អ្នក​គាំទ្រ​វិស័យ​កីឡា​រត់​ប្រណាំង​ស្គាល់​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​ការ​ធ្វើ​វីដេអូ​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​លេង​កីឡា​មួយ​នេះ​បាន​រំលែក​បទ​ពិសោធ​ល្អៗ​ និង​ការ​ទទួល​បាន​សុខភាព​រឹងមាំ​ទាំង​ផ្លូវកាយ​ផ្លូវ​ចិត្ត​បន្ទាប់​ពី​ហ្វឹកហាត់​អស់​ជា​ច្រើន​ឆ្នាំ​មក​​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ មេន ឌី

លោក​ មេន​ ឌី​ បាន​ឲ្យ​ដឹង​ថា​ ចាប់​ផ្ដើម​ហ្វឹកហាត់​កីឡា​មួយ​នេះ​តាំង​ពី​អំឡុង​ឆ្នាំ​២០១៩​ មក​ម្ល៉េះ​ និង​កំពុង​បន្ត​ជា​រៀងរាល់​ថ្ងៃ​ផង​ដែរ។​ កីឡា​រត់​ប្រណាំង​ ឬ​អត្តពលកម្ម​នេះ​ពិត​ជា​បាន​ផ្ដល់​នូវ​គុណប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។​

លោក​ មេន ឌី

អ្នក​ផលិត​វីដេអូ​លើ​បណ្ដា​សង្គម​រូប​នេះ​បន្ថែម​ទៀត​ថា​ ចាប់​តាំង​ពី​ហ្វឹកហាត់​កីឡា​រត់​នេះ​រហូត​មក​មិន​ដែល​មាន​ជំងឺ​ធំ​ដុំ​អ្វី​ចំពោះ​ខ្លួន​នោះ​ឡើយ។​ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ហាត់​កីឡា​មួយ​នេះ​កាត់​បន្ថយ​ភាព​តានតឹង​ផ្សេងៗ​ សុខភាព​ផ្លូវ​ចិត្ត​រឹងមាំ​ បង្កើន​ចំណងមិត្តភាព​ និង​រក្សា​ទម្ងន់​បាន​ថេរ​ល្អ​ថែម​ទៀត។​ បញ្ជៀស​ពី​ជំងឺ​មួយ​ចំនួន​ និង​បាន​ជួយ​ពង្រឹង​សុខភាព​រាងកាយ​ឲ្យ​ជា​ពី​ជំងឺ​ដែល​កំពុង​ឈឺ​ផង​ដែរ។​

លោក​ មេន ឌី

បញ្ជាក់​ដែរ​ថា​ លោក​ មេន​ ឌី​ ជា​អ្នក​ចូលចិត្ត​កីឡា​រត់​ប្រណាំង​មួយ​រូប​នៅ​កម្ពុជា​ និង​តែងតែ​ធ្វើ​វីដេអូ​ពី​គន្លឹះ​សំខាន់​ផ្សេងៗ​ដើម្បី​ចែករំលែក​ចំណេះដឹង​ដល់​សាធារណៈ​ជន​ដែល​ស្រឡាញ់​ចូលចិត្ត​កីឡា​មួយ​នេះ។​ លោក​តែងតែ​ចូលរួម​ក្នុង​ការ​ប្រកួត​ផ្សេងៗ​នា​ពេល​កន្លង​មក​ និង​មាន​គម្រោង​ចូលចរួម​ជា​ថ្មី​នៅ​ទិវារត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ារ៉ាតុង​ខេត្ត​ព្រះសីហនុ៕​

លោក​ មេន ឌី

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម