កីឡា
វិទ្យាល័យព្រែកលៀបជំនាន់ថ្មី មានចក្ខុវិស័យវែងឆ្ងាយ ដោយចាប់ដៃគូក្លឹបរត់-ជីរ៉ាន់ ឲ្យជួយបង្ហាត់កីឡារត់
គ្រូនាយកសាលាវិទ្យាល័យព្រែកលៀបជំនាន់ថ្មី លោក ឆុំ សុភក្តិ បានសម្លឹងឃើញចក្ខុវិស័យវែងឆ្ងាយអំពីកីឡាគ្រប់ប្រភេទ ជាពិសេសកីឡារត់ប្រណាំងសម្រាប់សិស្សានុសិស្សរបស់ខ្លួន បន្ទាប់ពីបានសហការជាមួយក្លិបរត់ ជីរ៉ាន់-កម្ពុជា។

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ មីនា ឆ្នាំ ២០២៦ វិទ្យាល័យព្រែកលៀប (សាលាជំនាន់ថ្មី) បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយក្លិបរត់ ជីរ៉ាន់-កម្ពុជា ដើម្បីលើកកម្ពស់សុខភាព និងបញ្ញាស្មារតី តាមរយៈកម្មវិធីហ្វឹកហាត់ត្រឹមត្រូវដល់សិស្សានុសិស្សរបស់ខ្លួន ជាមួយក្រុមអ្នកជំនាញ បន្ថែមលើកម្មវិធីអប់រំកាយ និងកីឡា។
លោក ឆុំ សុភក្តិ មានប្រសាសន៍ ថា ការចុះកិច្ចសហការគ្នាជាមួយក្លិបរត់ ជីរ៉ាន់-កម្ពុជា បានក្លាយជាសកម្មភាពបន្ថែម ដើម្បីឱ្យសិស្សានុសិស្សទទួលបានឱកាសលេងកីឡា បន្ទាប់ពីការរៀនសូត្រពេញមួយថ្ងៃ។ អត្ថប្រយោជន៍នៃកិច្ចសហការនេះ នឹងធ្វើឱ្យសិស្សានុសិស្សរបស់លោកបានហ្វឹកហាត់កីឡារត់ជាមួយអ្នកជំនាញច្បាស់លាស់ ដើម្បីទទួលបានសុខភាពល្អ និងកាត់បន្ថយសម្ពាធ បន្ទាប់ពីការរៀនសូត្រ។

ទន្ទឹមនឹងនេះ លោកគ្រូក៏បានរំពឹងខ្ពស់ផងដែរ ថា បន្ទាប់ពីការហ្វឹកហាត់នេះ សិស្សានុសិស្សរបស់វិទ្យាល័យព្រែកលៀប នឹងអាចចូលរួមប្រកួតប្រជែងកីឡារត់នេះ ដើម្បីតំណាងឱ្យសាលា មន្ទីររាជធានី ស្ថាប័នផ្សេងៗ នៅក្នុងថ្នាក់ជាតិ និងអន្តរជាតិជាដើម។
ដោយឡែកប្រធានក្លិបរត់ជីរ៉ាន់-កម្ពុជា កញ្ញា យ៉ាន់ សុជី ក៏បានសម្លឹងឃើញចក្ខុវិស័យវែងឆ្ងាយផងដែរអំពីការចុះអនុស្សរណៈយោគយល់គ្នានេះដែលនឹងអាចក្លាយជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស យុវជនជំនាន់ក្រោយទៅលើផ្នែកកាយសម្បទា និងបំផុសស្មារតីកីឡា ក្រោមយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាល «ពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទ»។

កញ្ញា បានបន្ថែម ថា ការសហការនេះ គឺក្លិប ជីរ៉ាន់-កម្ពុជា នឹងនាំយកនូវបទពិសោធ បច្ចេកទេស និងស្មារតីកីឡា ដើម្បីចូលរួមអភិវឌ្ឍកម្មវិធីកីឡានៅក្នុងសាលារៀនជំនាន់ថ្មី ព្រែកលៀប ឱ្យកាន់តែសម្បូរបែប។ កញ្ញា ប្តេជ្ញាជម្រុញសិស្សានុសិស្សឱ្យយល់ដឹងពីតម្លៃនៃសុខភាព និងកសាងសហគមន៍យុវជន ដែលស្រឡាញ់ការលេងកីឡា ដើម្បីជៀសឆ្ងាយអំពើអបាយមុខផ្សេងៗ៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


