កីឡា
អ្នកចង់ទទួលបានបទពិសោធផ្លូវរត់ថ្មី និងបរិយាសតាមឆ្នេរសមុទ្រគួរទៅចូលរួមម៉ារ៉ាតុងនៅខេត្តព្រះសីហនុ
មិនថាអ្នករៀបចំ ឬអ្នកជំនាញរត់ប្រណាំងមួយចំនួននោះទេសុទ្ធតែលើកទឹកចិត្តដល់សាធារណៈជនឲ្យចូលរួមកម្មវិធីពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១១ នៅខេត្តព្រះសីហនុប្រសិនបើចង់ទទួលបានបទពិសោធថ្មី បរិយាកាសប្លែកអារម្មណ៍ពីការរត់មុនៗ។

លោក វ៉ាត់ ចំរើន (រូបភាពផេក SIH)
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា អ្នកដែលធ្លាប់រត់នៅទីលានភ្នំពេញ ឬទីលានផ្សេងៗកន្លងមកសូមងាកមកចូលរួមជាថ្មីនៅក្នុងការប្រកួតពាក់កណ្ដាលម៉ារ៉ាតុងអត្តរជាតិឯខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះបន្តទៀត។ នេះជាការផ្លាស់ប្ដូររបត់រត់ថ្មី និងទទួលបាននូវបរិយាកាសប្លែកថ្មីតាមបណ្ដោយឆ្នេរសមុទ្រ និងជាការជម្នះសម្រាប់ខ្លួនឯងថ្មីផ្សេងៗដែលមិនទាន់បានជួបកន្លង។

លោក មេន ឌី រត់កន្លងទៅ
ចំណែកលោក មេន ឌី ដែលជាអ្នកលេងកីឡាអត្តពលកម្ម និងជាអ្នកផលិតវីដេអូខ្លីៗពីកីឡាមួយនេះបានឲ្យដឹងដែរថា ផ្លូវរត់ថ្មីសម្រាប់ថ្ងៃទី២២ កុម្ភៈ នេះអាចនឹងជាឧបសគ្គថ្មីសម្រាប់អ្នកមិនធ្លាប់រត់។ ដោយសារតែផ្លូវថ្មីដែលត្រូវរត់នេះមានចំណុចដែលត្រូវឡើងទួលខ្ពស់អ្នកមិនធ្លាប់ឆ្លងកាត់ឧបសគ្គនេះអាចនឹងបោះបង់ត្រង់កន្លែងនេះក៏ថាបាន។
មេន ឌី បន្ថែមទៀតថា លោកលើកទឹកចិត្តដល់អ្នករត់ទាំងអស់គួរទៅចូលរួមការរត់នៅឯខេត្តព្រះសីហនុនេះ ព្រោះជាបទពិសោធរត់ថ្មីផង និងពិសេសនោះគឺទៅទទួលយកនូវខ្យល់អាកាសត្រជាក់នៅពេលរត់តាមបណ្ដោយឆ្នេរសមុទ្រអមដោយទេសភាពស្អាតប្លែកខុសពីការរត់នៅភ្នំពេញ ឬរត់នៅខេត្តសៀមរាប។

រូបភាពផេក SIH
បញ្ជាក់ផងដែរថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនេះនឹងធ្វើឡើងនៅឯខេត្តព្រះសីហនុ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ គណៈកម្មការរៀបចំនៅតែទទួលការចុះឈ្មោះចូលរួមពីសាធារណៈជនដែលមានបំណងចង់ទៅរត់លេងកម្សាន្តក្នុងកម្មវិធីខាងលើនេះ។ អ្នកចង់ចុះឈ្មោះអាចទំនាក់ទំនងទៅកាន់ហ្វេសបុក ឬវេបសាយ Cambodia Events Organizer (015 213 525 / 069 213 525 / 077 213 525)/(Telegram: +85515213525 or https://t.me/CambodiaMarathon)៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


