កីឡា
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុ មានអ្នកចុះឈ្មោះចូលរួមខ្ទង់ ២០០០នាក់ហើយ
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ឯខេត្តព្រះសីហនុ លើកទី១១ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះមានអ្នកចុះឈ្មោះចូលរួមប្រហែលខ្ទង់ ២០០០នាក់រួចហើយ ខណៈបរទេសជម្រុះជាតិសាសន៍មានប្រហែល ២០០នាក់ផងដែរត្រៀមនឹងទៅទីនោះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ទិវារត់ប្រណាំងនៅឯខេត្តព្រះសីហនុនេះមានអ្នកចុះឈ្មោះចូលរួមប្រហែល ២០០០នាក់មកហើយ។ ដោយក្នុងនោះមានបរទេសជម្រុះជាតិសាសន៍ខ្ទង់ ២០០នាក់ផងដែរ។ លោករំពឹងថាចំនួនអ្នកចូលរួមអាចនឹងកើនឡើងរហូតដល់ ២៥០០នាក់បន្ទាប់ពីមានការផ្សព្វផ្សាយផ្សេងៗទៀតនោះ។

លោក សែម ផល្លា គណៈកម្មការរៀបចំ
អ្នកជំនាញផ្នែកកីឡារូបនេះបន្ថែមទៀតថា ទិវារត់ប្រណាំងអន្តរជាតិនេះរៀបចំឡើងក្នុងគោលបំណងចូលរួមថែរក្សាការពារបរិស្ថាននៅតំបន់ឆ្នេរ។ ចំណែកថវិកាដែលទទួលបានគឺនៅតែយកទៅជួយលើកិច្ចមនុស្សធម៌ និងជាការបង្កើតនូវព្រឹត្តិការណ៍កីឡាលើកកម្ពស់សុខុមាលភាពធារណៈផងដែរ។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
បញ្ជាក់ផងដែរថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនេះនឹងធ្វើឡើងនៅឯខេត្តព្រះសីហនុ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ គណៈកម្មការរៀបចំនៅតែទទួលការចុះឈ្មោះចូលរួមពីសាធារណៈជនដែលមានបំណងចង់ទៅរត់លេងកម្សាន្តក្នុងកម្មវិធីខាងលើនេះ។ អ្នកចង់ចុះឈ្មោះអាចទំនាក់ទំនងទៅកាន់ហ្វេសបុក ឬវេបសាយ Cambodia Events Organizer (015 213 525 / 069 213 525 / 077 213 525)/(Telegram: +85515213525 or https://t.me/CambodiaMarathon)៕

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


