Connect with us

កីឡា

កីឡា​រត់​ប្រណាំង​ជា​កីឡា​មួយ​បង្កើន​មិត្តភាព​សាមគ្គីភាព​ពិសេស​ព្យាបាល​​ជំងឺ​ Depression

បានផុស

នៅ

លោក​ មេន​ ឌី​ ថា​កីឡា​អត្តពលកម្ម​ ឬ​កីឡា​រត់​ប្រណាំងនេះ​​ជា​កីឡា​មួយ​ជួយ​បង្កើន​ចំណង​មិត្តភាព​រវាង​គ្នា​និង​គ្នា​ ថែម​ទាំង​មាន​សាមគ្គីភាព​ទៀត​ផង​ពិសេស​អ្នក​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​ (Depression) គួរ​ព្យាយាម​ហ្វឹកហាត់​សាកល្បង​បាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ មេន​ ឌី

អ្នក​រត់​ប្រណាំង​មួយ​រូប​នៅ​កម្ពុជា​គឺ​លោក​ មេន​ ឌី ​ថា​កីឡា​រត់​នេះ​មាន​សារប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​តែ​ម្ដង។​ កីឡា​រត់​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ឲ្យ​មាន​សុខភាព​ល្អ​នោះ​ទេ​ ពោល​បាន​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម​តាម​រយៈ​ជួប​ជជែក​ផ្លាស់​ប្ដូរ​យោបល់​ល្អៗ​ និង​ចែក​រំលែក​ចំណេះដឹង​គ្នា​ទៅ​វិញ​ទៅ​អំពី​ការ​រត់​ជា​ដើម។​

លោក​ មេន​ ឌី

អ្នក​ផលិត​មាតិកា​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​លើក​ទឹកចិត្ត​ចំពោះ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ (Depression) ​ដែល​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​សង្គម​ និង​តែងតែ​នៅ​ស្ងាត់​តែ​ម្នាក់​ឯងៗ​នោះ​គួរ​សាកល្បង​មក​លេង​កីឡា​រត់​មួយ​នេះ​ ព្រោះ​អាច​ព្យាបាល​ឲ្យ​ជា​ពី​ជំងឺ​នេះ​បាន។​ លោក​ធ្លាប់​ជួយ​អ្នក​មាន​ជំងឺ​នេះ​រួច​ហើយ​គឺ​អ្នក​ទាំង​នោះ​ថា​ បន្ទាប់​ពីចូលរួម​រត់​លេង​គឺ​បាន​ស្គាល់​មិត្តភ័ត្រ ស្គាល់​​គេ​ឯង​ បាន​ជជែក​ជា​មួយ​អ្នក​រត់​ដូច​គ្នា​ និង​ចាប់​ផ្ដើម​មាន​ក្ដី​សង្ឃឹមឡើង​វិញ​​រហូត​ជា​ពី​ជំងឺ​នេះ​ផង​ដែរ។​

លោក​ មេន​ ឌី

បញ្ជាក់​ដែរ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​កីឡា​រត់​ប្រណាំង​ ឬ​អត្តពលកម្ម​នេះ​មាន​ការ​គាំទ្រ​ច្រើន​នៅ​កម្ពុជា​ពិសេស​នៅ​រាជធានីភ្នំពេញ។​ គេ​សង្កេត​ឃើញ​ថា​រាល់​ព្រឹត្តិការណ៍​រត់​ប្រណាំង​មិន​ថា​តូច-ធំ​ នោះ​ទេ​តែងតែ​មាន​ការ​ចូលរួម​ច្រើន​ពី​សាធារណៈ​ជន។​ លើស​ពី​នេះ​គេ​ឃើញ​មាន​បណ្ដា​ក្រុម​រត់​ធំៗ​មួយ​ចំនួន​ព្យាយាម​បង្កើត​ព្រឹត្តិការណ៍​រត់​កម្សាន្ត​ និង​បែប​សប្បុរសធម៌​ក៏​ច្រើន​ផង​ដែរ​បច្ចុប្បន្ន៕

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម