កីឡា
ធ្ងន់បន្តិចហើយសហព័ន្ធគុនចម្រុះ ចេញ ៥នាក់ចាញ់ទាំង ៥ ក្នុងការប្រកួត AMMA នៅប្រទេសចិន
ក្រុមគុនចម្រុះកម្ពុជាដែលចេញទៅប្រកួតតាមរយៈសហព័ន្ធអំឡុងថ្ងៃទី៩ ដល់ ១១ ខែមករា ឆ្នាំ២០២៥ នៅឯប្រទេសចិន ក្នុងកម្មវិធី 3rd AMMA Championship កន្លងទៅនេះកីឡាករ កីឡាការិនី ៥នាក់គឺចាញ់ទាំង ៥តែម្ដង និងអស់ឱកាសឡើងទៅជុំបន្តនៅកីឡាអាស៊ី លើកទី២០ នៅជប៉ុន និងព្រឹត្តិការណ៍សំខាន់ផ្សេងទៀត។

កីឡាករ គោរមៈ ច័ន្ទរាជ្យ ចាញ់ចិន
បើតាមការលើកឡើងរបស់កីឡាករ ផេង សុបញ្ញា ឬមហាជនតែងហៅថា គោរមៈ ច័ន្ទរាជ្យ នោះគឺក្រុមកម្ពុជាទាំង ៥នាក់នោះគឺចាញ់ទាំងអស់តែម្ដងរួមទាំងខ្លួនផងដែរ។ ប៉ុន្តែរូបគេចាញ់ត្រឹមពិន្ទុប៉ុណ្ណោះស្របពេលមិត្តរួមក្រុមផ្សេងៗទៀតសុទ្ធតែចាញ់ដោយបោះបង់ការប្រកួត។
អ្នកប្រដាល់រូបនេះបន្តទៀតថា ចំពោះការប្រកួតនៅឯប្រទេសចិនក្នុងកម្មវិធី 3rd AMMA Championship គឺពិតជាមានការពិបាកខ្លាំងសម្រាប់ក្រុមកម្ពុជាលើបច្ចេកទេសមិនដល់គេ កម្លាំង និងការហ្វឹកហាត់នៅមានកម្រិតនៅឡើយ។ កីឡាករបរទេសដែលចូលរួមការប្រកួតនេះគឺម្នាក់ៗបច្ចេកទេសល្អ លឿន និងកម្លាំង។ និយាយជារួមកីឡាករ កីឡាការិនីរបស់គេគឺល្អមួយឈុតតែម្ដង។

រូបភាព Olympic Cambodia
បញ្ជាក់ដែរថា ក្រុមគុនចម្រុះកម្ពុជា រួមមាន ផេង សុបញ្ញា ស៊ា វិច្ឆិកា ខៀវ ចិន្តារ័ត្ន ចេង ដាលីន គន្ធ វណ្ណនីតា និង ម៉ាប់ សុខហួយគឺសុទ្ធតែចាញ់ការប្រកួតនៅឯប្រទេសចិននេះទាំងអស់។ ក្រុមរបស់កម្ពុជាអស់ឱកាសឡើងទៅជុំបន្តនៃព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឯប្រទេសជប៉ុន និងការប្រកួតកីឡាអាស៊ីក្នុងសាល និងយុទ្ធគុនលើកទី៧ អារ៉ាប៊ីសាអូឌីត នោះឡើយ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


