កីឡា
ភ្នំពេញក្រោន កាន់តែពិបាកប្រជែងជើងឯកលីគ ជាមួយ ព្រះខ័នរាជស្វាយរៀង
ការប្រកួតសប្តាហ៍ទី២២ ពិតជាតឹងតែងខ្លាំងមែនទែនដោយក្រុមនីមួយៗពិបាកស្វែងរកពិន្ទុ។ ជាក់ស្តែង ព្រះខ័នរាជស្វាយរៀង បានចែកគ្នា ១ ពិន្ទុ ម្នាក់ជាមួយ ណាហ្គាវើលដ៍ ហើយ បឹងកេត បានចែកគ្នា ១ ពិន្ទុម្នាក់ជាមួយ អង្គរថាយហ្គឺរ ប៉ុន្តែ ភ្នំពេញក្រោន រកមិនបានពិន្ទុ បន្ទាប់ពីចាញ់ អឹមអូអាយ កំពង់ដេវ៉ា។

តាមរយៈការបាត់បង់ពិន្ទុរបស់ ភ្នំពេញក្រោន បានធ្វើឲ្យពួកគេមានគម្លាតពិន្ទុតាមក្រោយ ព្រះខ័នរាជស្វាយរៀង ដល់ទៅ ៨ពិន្ទុហើយ។ ពេលនេះ ភ្នំពេញក្រោន ឆ្លងកាត់ ២២ ប្រកួត គឺ ឈ្នះ ១៤ ស្មើ ៥ និងចាញ់ ៣ រកបាន ៤៧ ពិន្ទុ ស្ថិតនៅលេខ ២ ហើយ ព្រះខ័នរាជស្វាយរៀង មាន ៥៥ ពិន្ទុ បន្តឈរលើកំពូលតារាង បន្ទាប់ពីឈ្នះ ១៨ ស្មើ ១ និងចាញ់ ៣។

វគ្គ Top 6 នៅសល់ ៨ ប្រកួតទៀត ដូច្នេះ ព្រះខ័នរាជស្វាយរៀង កាន់តែមានភាពរយខ្ពស់ក្នុងការបោះជំហានទៅគ្រងជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ ហើយ ភ្នំពេញក្រោន កាន់តែពិបាកប្រជែងជាមួយ ព្រះខ័នរាជស្វាយរៀង។
ជាមួយគ្នានេះ បឹងកេត នៅតែមិនអាចយកឈ្នះ អង្គរថាយហ្គឺរ នៅក្នុងរដូវកាលនេះ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងជើងទី១ វគ្គ Top 6 និងកាលពីជុំទី១ គឺ ចាញ់ ៣-០ ក្នុងជើងទី១ និងចាញ់ ១-០ ក្នុងជើងទី២។ អង្គរថាយហ្គឺរ មាន ៣៨ ពិន្ទុ បន្តឈរលេខ ៣ ហើយ បឹងកេត មាន ៣៦ ពិន្ទុ ឈរលេខ ៥។

ណាហ្គាវើលដ៍ រកបាន ១ ពិន្ទុពីការស្មើ ព្រះខ័នរាជស្វាយរៀង ១-១ ក្នុងសប្តាហ៍ទី២២ ដូច្នេះពួកគេបន្តស្ថិតនៅលេខ ៤ មាន ៣៦ ពិន្ទុ តាមរយៈការឈ្នះ ១០ ស្មើ ៦ និងចាញ់ ៦។

ក្រុមតែងតែធ្វើឲ្យមានការភ្ញាក់ផ្អើលគឺ អឹមអូអាយ កំពង់ដេវ៉ា ពីព្រោះពួកគេបានផ្តល់ក្រុមខ្លាំងៗបាត់បង់ពិន្ទុ ប៉ុន្តែពួកគេជារឿយៗ បានបាត់បង់ពិន្ទុដោយសារក្រុមដែលអាចចាត់ទុកមានកម្រិតសមត្ថភាពទាបជាងខ្លួនទៅវិញ។ ក្នុងសប្តាហ៍ទី២២ ពួកគេបានឈ្នះ ភ្នំពេញក្រោន ២-១ ដូច្នេះពួកគេបន្តឈរលេខ ៦ មាន ៣៣ ពិន្ទុ ពីការឈ្នះ ៩ ស្មើ ៦ និងចាញ់ ៧។

តារាងពិន្ទុក្រុមលំដាប់ Top 6
- ព្រះខ័នរាជស្វាយរៀង មាន ៥៥ ពិន្ទុ
- ភ្នំពេញក្រោន មាន ៤៧ ពិន្ទុ
- អង្គរថាយហ្គឺរ មាន ៣៨ ពិន្ទុ
- ណាហ្គាវើលដ៍ មាន ៣៦ ពិន្ទុ
- បឹងកេត មាន ៣៦ ពិន្ទុ
- អឹមអូអាយ កំពង់ដេវ៉ា មាន ៣៣ ពិន្ទុ

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


