កីឡា
ព្រះខ័នរាជស្វាយរៀង ប៉ះ Bangkok United ត្រូវការស្វែងរកកំណត់ត្រាល្អរៀងៗខ្លួន
ព្រះខ័នរាជស្វាយរៀង និង Bangkok United ត្រូវប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ពានក្លិបអាស៊ាន ASEAN Club Championship វេលាម៉ោង ៦:៣០ ល្ងាច ម៉ោងនៅកម្ពុជា ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ ទឹកដីកណ្តាល កីឡដ្ឋាន Hang Day ក្នុងប្រទេសវៀតណាម។

តាមកាលវិភាគ ព្រះខ័នរាជស្វាយរៀង ត្រូវទទួល ក្រុម Bangkok United តាំងពីដើមខែមករា ឆ្នាំ ២០២៦ ប៉ុន្តែដោយសារវិបត្តិព្រំដែន កម្ពុជា-ថៃ បានធ្វើឲ្យក្រុមរបស់ថៃមិនមកប្រកួតនៅកម្ពុជាដែលគ្រោងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កាលបរិច្ឆេទ និងទីកន្លែងថ្មីត្រូវប្តូរទៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ នៅប្រទេសវៀតណាម។
ការប្រកួតនេះជាការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុចុងក្រោយ និងជាការប្រកួតបង្ក្រប់កិច្ច ដោយសារក្រុមទាំងពីរអស់ឱកាសឡើងទៅវគ្គបន្តដូចគ្នា។

បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង មាន ៧ពិន្ទុ ស្ថិតនៅលេខ ៣ ក្នុងពូល B បន្ទាប់ពីឈ្នះ ២ ស្មើ ១ និងចាញ់ ១។ ៤ប្រកួតក្នុងពូលកន្លងមក ព្រះខ័នរាជស្វាយរៀង បានឈ្នះ ក្រុមរបស់មីយ៉ាន់ម៉ា Shan United ៣-០ និងឈ្នះក្រុមរបស់សិង្ហបុរី Lion City Sailors ២-០ ហើយស្មើក្រុមរបស់ម៉ាឡេស៊ី Johor Darul Tazim ២-២ និងចាញ់ក្រុមរបស់វៀតណាម Nam Dinh ១-២។
ចំណែកក្រុម Bangkong United មាន ៤ ពិន្ទុ ស្ថិតនៅលេខ ៥ បន្ទាប់ពីឈ្នះ ១ ស្មើ ១ និងចាញ់ ២។ ៤ ប្រកួតក្នុងពូលកន្លងមក ពួកគេបានឈ្នះក្រុម Shan United ២-១, ស្មើក្រុម Lion City Sailors ២-២ ប៉ុន្តែចាញ់ក្រុម Johor Darul Tazim ០-៤ និងចាញ់ Nam Dinh ១-៤។

បើទោះបីជាការប្រកួតបង្ក្រប់កិច្ចមែន ប៉ុន្តែជាការប្រកួតដែលក្រុមទាំងពីរស្វែងរកកំណត់ត្រាល្អរៀងៗខ្លួន។ ព្រះខ័នរាជស្វាយរៀង ត្រូវការរក្សាចំណាត់ថ្នាក់លេខ ៣ ក្នុងពូលឲ្យបាន និងដើម្បីអ្នកគាំទ្រ។ ព្រះខ័នរាជស្វាយរៀង ត្រូវការត្រឹមស្មើក៏នៅតែរក្សាចចំណាត់ថ្នាក់លេខ ៣ ប៉ុន្តែបើចាញ់ គឺនឹងមាន ៧ ពិន្ទុស្មើគ្នា ហើយត្រូវគិតលើគ្រាប់បាល់។
ចំណែក Bangkok United ច្បាស់ជាមិនចង់នៅក្រោមក្លិបរបស់កម្ពុជាទេ ហើយក៏ប្រាកដជាមិនចង់មានកំណត់ត្រាអាក្រក់ជាមួយក្លិបកម្ពុជាដែរ ដោយសារពួកគេតែងតែគិតថា ក្រុមបាល់ទាត់កម្ពុជាមានកម្រិតសមត្ថភាពទាបជាងខ្លួន។

ការប្រកួតនេះ Bangkok United នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីស្វែងរកកំណត់ត្រាល្អលើក្រុមកម្ពុជា ដោយសារពួកគេអស់ឱកាសឈ្នះជើងឯកលីគថៃ និងពានរង្វាន់អាស៊ីហើយ។
ការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និង Bangkok United នឹងផ្សាយបន្តផ្ទាល់ទៅកាន់ប្រទេសអាស៊ានទាំង ១១ និងប្រទេសផ្សេងទៀត។ ដោយឡែកសម្រាប់កម្ពុជា ផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរស្សន៍ Bayon TV និងផេក BTV Sport៕

អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


