កីឡា
អេលីត ពិសិដ្ឋ ក្លឹបថ្មីវិន័យប៉ុណ្ណឹងមិនពិបាកសម្រាប់ខ្លួនទេ ខណៈការស្នាក់នៅហ្វឹកហាត់គឺអំណោយផលល្អ
កីឡាករ អេលីត ពិសិដ្ឋ ថាការមករស់នៅក្លឹបថ្មីស្របស្រឿយគុនខ្មែរជាមួយលោក ស៊ន អេលីត នេះគឺមិនមានចោទជាការលំបាកអ្វីនោះទេសម្រាប់រូបគេទាំងវិន័យក្នុងក្លឹប និងការស្នាក់នៅហូបចុក ឬការហ្វឹកហាត់ផ្សេងៗនោះអំណោយផលល្អ។

កីឡាករ អេលីត ពិសិដ្ឋ
អ្នកប្រដាល់ដើមកំណើតពីខេត្តស្វាយរៀង អេលីត ពិសិដ្ឋ បានឲ្យដឹងថា មកដល់ពេលនេះរូបគេបានរួមរស់ជាមួយក្លឹបថ្មីបានជាច្រើនខែមកនេះគឺសុាំទៅហើយ និងមិនមានការលំបាកអ្វីនោះទេ។ ចំពោះវិន័យក្នុងក្លឹបគឺមិនមានជាការលំបាកអ្វីសម្រាប់ខ្លួននោះទេ ពោលពេលប្រកួតចប់អាចសុំច្បាប់សម្រាក ១-២ថ្ងៃបានជាធម្មតា។ ការដើរលេងផ្ដេសផ្ដាសគឺមិនអនុញ្ញាតនោះឡើយ។
កីឡាករវ័យ ២៦ឆ្នាំរូបនេះបន្ថែមទៀតថា បរិយាកាសហ្វឹកហាត់គឺអំណោយផលល្អ ដូចជាមានគ្រូៗច្រើនចាំជួយបង្ហាត់បង្ហាញ និងមានកីឡាករតូច-ធំច្រើនក្នុងក្លឹបដែលងាយស្រួលនៅពេលត្រូវឡាំងគ្នាជាដើម។ លើសពីនេះមានបរទេសក៏ច្រើនទៀតដែលវាធ្វើឲ្យកីឡាករម្នាក់ៗបានដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក។

កីឡាករ អេលីត ពិសិដ្ឋ
អេលីត ពិសិដ្ឋ លើកឡើងទៀតថា ត្រឹមរយៈពេល ១-២សប្ដាហ៍ដំបូងប៉ុណ្ណោះគឺរូបគេអាចសម្របខ្លួន ឬសុាំជាមួយការហ្វឹកហាត់នៅទីនោះទៅហើយ ព្រោះរូបគេជាអ្នកស្រឡាញ់ការហ្វឹកហាត់ដែរ។ ចំពោះច្បាប់ទម្លាប់ផ្សេងៗនោះមិនមានជាការលំបាកឡើយប៉ុណ្ណឹងនោះ។ ធម្មតាការច្បាប់របស់គ្រូដាក់មកគឺចង់ឲ្យសិស្សល្អ និងដើរផ្លូវត្រឹមត្រូវឆ្ពោះទៅរកភាពជោគជ័យតែប៉ុណ្ណោះ។ ក្នុងនាមជាកីឡាករមួយរូបត្រូវតែខំប្រឹងហ្វឹកហាត់ និងមិនត្រូវដើរលេងផ្ដេសផ្ដាសច្រើននោះឡើយ ព្រោះវាប៉ះពាល់ដល់សមត្ថភាពផងដែរ។ ដូច្នេះហើយស្របទៅនិងខ្លួនឯងជាអ្នកខំប្រឹងផង និងមិនសូវចូលចិត្តដើរច្រើនផងទើបមិនមានជាការលំបាកអ្វីឡើយចំពោះវិន័យក្លឹបទាំងនេះ។

រូបភាពលើផេក Srab Sroeuy Kun khmer
បញ្ជាក់ដែរថា អេលីត ពិសិដ្ឋ ជាកីឡាករក្នុងក្លឹបប្រដាល់ស្របស្រឿយគុនខ្មែររបស់លោក ស៊ន អេលីត។ រូបគេទើបតែមករួមរស់ជាមួយក្លឹបថ្មីនេះបានប្រហែលមួយឆ្នាំប៉ុណ្ណោះ។ ការចូលក្នុងកាន់ក្លឹបថ្មីនេះគេសង្កេតឃើញថា អេលីត ពិសិដ្ឋ មានឱកាសបានឡើងប្រកួតច្រើនជាងមុន និងមានសមត្ថភាពរីកចម្រើនប្លែកពីមួយប្រកួតទៅមួយប្រកួតផងដែរ៕



រូបភាពលើផេក Srab Sroeuy Kun khmer
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


