Connect with us

កីឡា

លោក​​ សាន់​ សៅយ៉ាន់​ ចង់​ឲ្យ​កូន​នៅ​លេង​ត្រឹម​ ៥៧​គីឡូក្រាម​នេះ​ឲ្យ​បាន​ ១-២ឆ្នាំ​ទៀត​សិនមុន​ឡើង​ទម្ងន់​

បានផុស

នៅ

លោក​ សាន់​ សៅយ៉ាន់​​ ដែល​ជា​ឪពុក​របស់​ សៅយ៉ាន់​ វិសាល​ បន្ទាប់​ពី​កូន​ប្រុស​ប្រកួត​ជំនួស​គេ​លើ​ប្រភេទ​ទម្ងន់​ ៦១​គីឡូក្រាម​នេះ​ទៅ​លោក​មិន​ចង់​ឲ្យ​ប្រកួត​ទម្ងន់​នេះ​ទៀត​ទេ​គឺ​លេង​ត្រឹម​ទម្ងន់​ ៥៧​គីឡូក្រាម​នេះ​ឲ្យ​បាន​ ១-២ឆ្នាំ​សិន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ សៅយ៉ាន់ វិសាល

គ្រូ​ជម្រើស​ជាតិ​ផ្នែក​ឃីកបុកស៊ីង​ លោក​​ សាន់​ សៅយ៉ាន់​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១​ ហើយ​ដែល​កូន​ប្រុស​របស់​លោក​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៦១គីឡូក្រាម​បែប​នេះ។​ នេះ​ដោយ​សារ​តែ​រូប​គេ​ត្រូវ​ប្រកួត​ជំនួសកីឡាករ​ ទូច​ ដេវីត​ នោះ​ទេ​ទើប​វាយ​ទម្ងន់​ថ្មី​ដូច្នេះ។​

សៅយ៉ាន់ វិសាល​ និង​ប្អូនៗ

លោក​ សាន់​ សៅយ៉ាន់​ បន្ថែម​ទៀត​ថា​ ការ​លេង​ទម្ងន់​ថ្មី​ ៦១​គីឡូក្រាម​នេះ​រៀង​ពិបាក​បន្តិច​ហើយ​សម្រាប់​កូន​របស់​លោក​ ព្រោះ​ចាញ់​ឆ្អឹង​ ចាញ់​កម្លាំង​ ដៃគូ​ដោយ​សារ​តែ​រូប​គេ​នៅ​ខ្ចី​ និង​ធ្លាប់​តែ​ប្រកួត​ទម្ងន់​ស្រាល​ជាង​នេះ​កន្លង​មក។​ នៅ​ប្រកួត​ក្រោយៗ​លោក​ឲ្យ​កូន​ប្រុសបន្ត​លេង​ត្រឹម​ទម្ងន់​ ៥៧​គីឡូក្រាម​នេះ​ឲ្យ​មាន​បទ​ពិសោធ​ច្រើន​ទៀត​សិន​ និង​ឲ្យ​ឆ្អឹង​ ឬ​មាឌ​ធំ​រឹងមាំ​ជា​ដំណាក់កាលៗ។​ នៅ​ពេល​ដែល​កូន​របស់​លោក​​មិន​អាចធ្វើ​ទម្ងន់​ចុះ​មក​ ៥៧​គីឡូក្រាម​វិញ​បាន​ទើប​ឲ្យលេង​ទម្ងន់​ថ្មីដល់​លេង​ ៦០​គីឡូក្រាម​នៅ​ថ្ងៃ​ខាង​មុខ។​

សៅយ៉ាន់ វិសាល ពេលវាយទម្ងន់ ៦១

បញ្ជាក់​ដរ​ថា​ កាល​ពី​ថ្ងៃ​ទី២៧​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ នេះ​កីឡាករ​ សៅយ៉ាន់​ វិសាល​ បាន​ប្រកួត​ជំនួស​គេ​លើ​ប្រភេទ​ទម្ងន់​ ៦១​គីឡូក្រាម​ដោយ​ប៉ះ​កីឡាករ​ចិន MA ZHENZHAO ។​ ការ​ប្រកួត​មិត្តភាព​នេះ​ផង​ដែរ​កូន​ប្រុស​លោក​ សាន់​ សៅយ៉ាន់​ បាន​យក​ឈ្នះ​ដៃគូ​ដោយ​ពិន្ទុ​នៅ​សង្វៀន​ថោន៕

កីឡាករ សៅយ៉ាន់ វិសាល

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម